ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចហេង សំរិន ៖ ២៣ តុលា ឆ្នាំ១៩៩១ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នឹង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ គឺជា​ការ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នឹង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ គឺជា​ការ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​កម្ពុជា ។

ក្នុង​ឱកាស អបអរសាទរ​ខួប​៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​សម្តេច​ហេង សំ​រិ​ន បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​« ថ្ងៃ ២៣ តុលា ឆ្នាំ​២០២១​នេះ​ជា​ខួប​៣០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​សន្ធិសញ្ញា​សន្តិភាព​ទី​ក្រុងប៉ារីស (២៣ តុលា ឆ្នាំ​១៩៩១) ដែល​បាន​នាំ​មក​នូវ​ការ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​យើង បាន​មក​ដល់​សព្វ​ថ្ងៃនេះ ។ សុខ​សន្តិភាព​ជាក​ក្តា​សំខាន់​ចាំបាច់ មិន​អាច​ខ្វះ​បាន​ឡើយ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​»​។

ជាមួយ​គ្នាន​សម្តេច​ក៏​ឆ្លៀតឱកាស​នេះ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពុំ​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ សូម​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង ដោយ​ឥត​គិតថ្លៃ​ឱ្យ​បាន​គ្រប់​ៗ​គ្នា ។ រាជរដ្ឋាភិបាល​បាន​បន្ត​លើកទឹកចិត្ត​ដល់​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដែល​ពុំ​ទាន់​បាន​ចាក់​នៅ​តាម​តំបន់​ដាច់​ស្រា​យា​ល​សហគមន៍ និង​ផ្ទះ​បងប្អូន​តែ​ម្តង​សំដៅ​បង្កើត​ភាព​សុំា​សហ​គម​ន៌ ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​-១៩ ហើយ​យើង​អាច​រស់នៅ​ជាមួយ​វីរុស​នេះ​បាន​តាម​គន្លង​ថ្មី និង​ធ្វើ​ឱ្យ​យើង​មាន​លទ្ធភាព​ឈាន​ទៅ​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។

ជាមួយ​គ្នា​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​ក្តី បន្ត​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន​គ្រប់ពេលវេលា ។ សម្តេច​ជូនពរ សូម​ជនរួមជាតិ​ទាំងអស់​បាន​សូម​បាន​ប្រកប​តែ​សុខ​សេចក្តី សេចក្តីចម្រើន​គ្រប់​ក្រុម​គ្រួសារ ចៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ឱ្យ​បាន​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ