ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ស្រី​លោក​ថាក់​ស៊ីន​ប្រកាស​ថា​គ្មាន​បំណង​ធ្វើជា​នាយក​រដ្ឋ​មន្ត្រី​ជំនួស​លោក​សេដ្ឋា​ទេ

3 អាទិត្យ មុន

ទី​ក្រុង​បាងកក៖ លោក​ស្រី​ផែ​ថង​ថាន​​ដែល​ជា​កូន​ស្រី​លោក​ថាក់​ស៊ីន ​និង​ជា​ប្រធាន​គណ​បក្ស​ភឿថៃ​ ថ្លែង​ថា​លោក​ស្រី​មិន​មាន​បំណង​​ធ្វើ​ជា​នាយក​​រដ្ឋ​មន្ត្រី​ជំនួស​លោ​កសេដ្ឋា​ទេ​។ លោកស្រី​ថ្លែង​ដូច​នេះ​នៅ​ពេល​មាន​សញ្ញា​ថា​លោក​សេដ្ឋា​អាច​នឹង​ត្រូវ​ដក​តំណែង​តាម​ផ្លូវ​តុលាការ​តប​តាម​ពាក្យ​បណ្ដឹង​របស់​សមាជិក​ព្រឹទ្ធ​សភា​៤០​រូប​ដែល​​ចោទ​ថា​​​លោកសេដ្ឋា​​​​តែង​តាំង​​​រដ្ឋ​មន្ត្រី​ឈ្មោះ​ពិចិត្រ​​​ជា​មនុស្ស​ធ្លាប់​មាន​ទោស​ព្រហ្ម​ទ​ណ្ឌ​។​ ឥឡូវ​នេះ លោក​សេដ្ឋា​ត្រៀម​ឡើង​ការ​ពារ​ខ្លួន​នៅ​ក្នុង​តុលាការ​។ លោក​ស្រី​ផែ​ថង​ថាន​ថ្លែង​ថា​លោក​​ស្រី​មិន​បាន​ត្រៀម​ខ្លួន​ធ្វើ​ជា​នាយក​​រដ្ឋ​មន្ត្រី​ទេ​ថ្វី​ដ្បិត​លោក​ស្រី​ក៏​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណ​បក្ស​ភឿថៃ​តាំង​ពី​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០២៣​មក​ម៉្លេះ​។ ម៉្យាង​ទៀត​ លោក​ស្រី​ជឿ​ជាក់​ថា​លោក​សេដ្ឋា​ក៏​មិន​ប្រាកដ​ជា​របូត​តំណែង​នេះ​ដែរ​។…

ទី​ក្រុង​បាងកក៖ លោក​ស្រី​ផែ​ថង​ថាន​​ដែល​ជា​កូន​ស្រី​លោក​ថាក់​ស៊ីន ​និង​ជា​ប្រធាន​គណ​បក្ស​ភឿថៃ​ ថ្លែង​ថា​លោក​ស្រី​មិន​មាន​បំណង​​ធ្វើ​ជា​នាយក​​រដ្ឋ​មន្ត្រី​ជំនួស​លោ​កសេដ្ឋា​ទេ​។ លោកស្រី​ថ្លែង​ដូច​នេះ​នៅ​ពេល​មាន​សញ្ញា​ថា​លោក​សេដ្ឋា​អាច​នឹង​ត្រូវ​ដក​តំណែង​តាម​ផ្លូវ​តុលាការ​តប​តាម​ពាក្យ​បណ្ដឹង​របស់​សមាជិក​ព្រឹទ្ធ​សភា​៤០​រូប​ដែល​​ចោទ​ថា​​​លោកសេដ្ឋា​​​​តែង​តាំង​​​រដ្ឋ​មន្ត្រី​ឈ្មោះ​ពិចិត្រ​​​ជា​មនុស្ស​ធ្លាប់​មាន​ទោស​ព្រហ្ម​ទ​ណ្ឌ​។​ ឥឡូវ​នេះ លោក​សេដ្ឋា​ត្រៀម​ឡើង​ការ​ពារ​ខ្លួន​នៅ​ក្នុង​តុលាការ​។

លោក​ស្រី​ផែ​ថង​ថាន​ថ្លែង​ថា​លោក​​ស្រី​មិន​បាន​ត្រៀម​ខ្លួន​ធ្វើ​ជា​នាយក​​រដ្ឋ​មន្ត្រី​ទេ​ថ្វី​ដ្បិត​លោក​ស្រី​ក៏​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណ​បក្ស​ភឿថៃ​តាំង​ពី​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០២៣​មក​ម៉្លេះ​។ ម៉្យាង​ទៀត​ លោក​ស្រី​ជឿ​ជាក់​ថា​លោក​សេដ្ឋា​ក៏​មិន​ប្រាកដ​ជា​របូត​តំណែង​នេះ​ដែរ​។ លោក​ស្រី​មាន​ជំនឿ​ថា​តុលាការ​ធម្ម​នុញ្ញ​នឹង​​វិនិច្ឆ័យ​​ឱ្យ​លោក​សេដ្ឋា​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​នេះ​។​

សូម​រំលឹក​ថា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ តុលាការ​ធម្ម​នុញ្ញ​បាន​ទទួល​យក​ញត្តិដែល​ស្នើ​សុំ​ដក​តំណែង​លោក​សេដ្ឋា​ពី​បទ​តែង​តាំង​លោក​ពិចិត្រ​ជា​រដ្ឋ​មន្ត្រី​​ទី​ស្ដី​ការ​​គណៈ​រដ្ឋ​មន្ត្រី​។ លោក​ពិចិត្រ​ត្រូវ​តុលាការ​រក​ឃើញ​ថា​មាន​ទោស​​កំហុស​​ពី​បទ​ចង់​​ផ្ដល់​ប្រាក់​សំណូក​២​លាន​បាត​ទៅ​ឱ្យ​មន្ត្រី​តុលាការ​មួយ​ចំនួន។ ​តុលាការ​បាន​​ហាម​ឃាត់​លោក​មិន​ឱ្យ​ធ្វើ​ជា​​មេធាវី​រយៈ​ពេល​ប្រាំ​ឆ្នាំ​។

អង្គ​ជំនុំ​ជម្រះ​នៃ​តុលាការ​ធម្មនុញ្ញ​ប្រាប់​លោក​សេដ្ឋា​ឱ្យ​រៀប​ចំ​សារណា​​ដើម្បី​​ការ​ពារ​ខ្លួន​នៅ​ក្នុង​រង្វង់​១៥ថ្ងៃ​ក្រោយ​ការ​ជូន​ដំណឹង​។ នៅ​ពេល​នោះ លោក​សេដ្ឋា​ស្ថិត​នៅ​ទីក្រុង​តូក្យូ​​ប្រទេស​ជប៉ុន​នៅ​ឡើយ​ទេ​ដើម្បី​​ជួប​អ្នក​វិនិយោគ​ទុន​​។​ តុលាការ​សម្រេច​ចិត្ត​ថា​មិន​ចាំ​បាច់​ព្យួរ​តំណែង​របស់​លោក​ទេ​។ ចាំ​ទូទាត់គ្នា​នៅ​ពេល​តុលាការ​ចេញ​សេចក្ដី​សម្រេច​ជា​ស្ថា​ពរ​។​​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​​ក៏​មាន​ញត្តិ​១​ទៀត​ស្នើ​សុំ​ដក​តំណែង​លោក​ពិចិត្រ​ផង​ដែរ​។ ប៉ុន្តែ​លោក​​បាន​លាលែង​ពី​តំណែង​តាំង​ពី​ថ្ងៃ​អង្គារ​ទៅ​ទៀត​ដើម្បី​កុំ​ឱ្យ​លោក​សេដ្ឋា​បាត់​បង់​តំណែង​ដោយ​សារ​គាត់​។ ​កាល​ពី​ឆ្នាំ​២០០៨ តុលាការ​កាត់​ទោស​ឱ្យ​លោក​ពិចិត្រ និង​គូ​កន​របស់​គាត់​២​នាក់​ទៀត​​​ជាប់​ពន្ធ​នា​គារ​៦​ខែ​។ កាល​នោះ គាត់​ក៏​កំពុង​ការ​ពារ​ក្ដី​ឱ្យ​លោក​ថាក់​ស៊ីន​ផង​ដែរ​។

សមាជិក​ព្រឹទ្ធ​សភា​ម្នាក់​ដែល​ចូល​រួម​ដាក់​ញត្តិ​តវ៉ា​នោះ​ដែរ​ប្រាប់​ថា​តុលាការ​មិន​ចាំ​បាច់សំកុក​យូរ​ទេ​នៅ​ក្នុង​ការ​វិនិច្ឆ័យ​ទៅ​លើ​រឿង​នេះ​។ សំណុំ​រឿង​នេះ​គ្មាន​អ្វី​ស្មុគស្មាញ​ពិបាក​យល់​​ឡើយ​​ព្រោះ​យើង​បាន​ផ្ដល់​គ្រប់​គ្រាន់​អស់​ហើយ​នូវ​អង្គ​ហេតុ​​ក៏​ដូច​ជា​ព័ត៌​មាន​ពាក់​ព័ន្ធ​ទាំង​អស់​​ដាក់​ជូន​​ទៅ​តុលាការ​។ គេ​រំពឹង​ថា​តុលាការ​នឹង​ចេញ​សេចក្ដី​សម្រេច​នៅ​ក្នុង​រង្វង់​​​បី​ខែ​ទៀត​។​

អ្នក​នាំពាក្យ​គណ​បក្ស​ប្រជា​ធិបតេយ្យ​ថ្លែង​ថា​បើ​ទុក​ជា​តុលាការ​ដក​តំណែង​លោក​សេដ្ឋា​ក៏​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​នៅ​រក្សា​តំណែង​របស់​ខ្លួន​ដដែល​រហូត​ដល់​​សភា​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ចំពោះ​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រីថ្មី​​​។ មូល​ហេតុ​ដោយ​សារ​ញត្តិ​តវ៉ា​នោះ​ស្នើ​សុំ​ឱ្យ​តុលាការ​ដក​តំណែង​តែ​លោក​សេដ្ឋា​ម្នាក់​ប៉ុណ្ណោះ​។ មិន​មែន​រំលាយ​គណៈ​រដ្ឋ​មន្ត្រី​ទាំង​មូល​ទេ​។

ឥឡូវ​នេះ អាថ៌​កំបាំង​ចេញ​មក​ជា​បណ្ដើរ​ៗ​ហើយ​ជុំ​វិញ​ការ​ចាត់​ការ​ផ្នែក​ផ្លូវ​តុលាការ​ប្រឆាំង​នឹង​លោក​សេដ្ឋា​។ ការ​ពិត​នៅ​ពី​ក្រោយ​រឿង​នេះ​មិន​មែន​ពាក់​ព័ន្ធ​នឹង​ការ​តែង​តាំង​ ឬ​មិន​តែង​ទណ្ឌិត​ឱ្យ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ទេ​។ ប៉ុន្តែ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​។ បញ្ហា​ធំ​គឺ​គេ​ចង់​វាយ​ប្រហារ​ទៅ​លើ​លោក​ថាក់​ស៊ីន​ឯណោះ​ទៅ​វិញ​ទេ​។ ពួក​គេ​សង្កេត​ឃើញ​ថា​លោក​ថាក់​ស៊ីន​កាន់​តែ​មាន​ឥទ្ធិ​ពល​ខ្លាំង​​នៅ​ក្នុង​ឆាក​នយោបាយ​ចាប់​តាំង​ពី​លោក​​វិល​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​។ នេះ​បើ​យោង​តាម​អតីត​អ្នក​នាំ​ពាក្យ​គណ​បក្ស​ភឿថៃ​ លោក​សក្កដា​ ណុប​ផាសិត (Sakda Noppasit)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ