ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន ​មន្ត្រី​កងទ័ពអាកាស​ម្នាក់ ពាក់ព័ន្ធ ០៣​បទល្មើស

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​សៀ​ល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១​នេះ បាន​សម្រេច​ចេញ​ដីកា…

រាជធានី​ភ្នំពេញ ៖ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​សៀ​ល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១​នេះ បាន​សម្រេច​ចេញ​ដីកា ឃុំខ្លួន​មន្ត្រី​កងទ័ព​ជើង​អាកាស ប្រចាំ​នៅ​ព្រ​លាន​យន្តហោះ​កេងកង នៅ​ខេត្ត​ព្រះ​សីហ​នុ ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន តាម​ការ​ចោទប្រកាន់​ពី​បទ គំរាមកំហែង​ថា នឹង​សម្លាប់​, បទ​ឆបោក និង​បទ រំលោភ​លើ​ទំនុកចិត្ត ។

ជនសង្ស័យ​មានឈ្មោះ អេ​ង អូន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មានមុខរ​បរជា​មន្ត្រី​កងទ័ព​ជើង​អាកាស ប្រចាំ​នៅ​ព្រ​លាន​យន្តហោះ​កេងកង ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២១ ខែតុលា ស្ថិត​នៅ​ក្លឹ​ប​ខារ៉ាអូខេ មួយ​កន្លែង ក្នុងភូមិ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ តាម​ដីកា បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ពី​បទ​គំរាមកំហែង​ថា នឹង​សម្លាប់ បទ ឆបោក នឹង​បទ រំលោភ​លើ​ទំនុកចិត្ត តាម​មាត្រា ២៣៣, ៣៧៧, ៣៧៨, ៣៩១ និង​មាត្រា ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មន្ត្រី​យោធា​នោះ ត្រូវ​បាន​បញ្ជូន​មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ លុះ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​លើ​បណ្តឹង​ចំនួន ៣​បទល្មើស ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អេ​ង អូន បាន​ប្រព្រឹត្ត​អំពើ​គំរាមកំហែង​ថា នឹង​សម្លាប់​, ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត នៅ​ខេត្តកំពត ខេត្ត​ព្រះ​សីហ​នុ និង​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២០ និង​២០២១ ដែល​ជន​ត្រូវ​ចោទ មិន​ព្រម​ចូល​បង្ហាញខ្លួន​តាម​បញ្ជា នៃ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​នោះ​ទេ ហេតុ​ដូច្នេះ​តុលាការ គប្បី​សម្រេច​ឲ្យ​នាំ​ខ្លួន​ជនជាប់ចោទ​ឈ្មោះ អេ​ង អូន ដើម្បី​បំពេញ​កិច្ចការ​ស៊ើបសួរ​តាម​នីតិវិធី ។

ជនសង្ស័យ​ត្រូវ​បាន​ចៅក្រម បើក​ការ​ស៊ើបសួរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ ទើប​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​.​ស ជា​បណ្តោះអាសន្ន ។

សូម​រម្លឹក​ថា ជនជាប់សង្ស័យ​ឈ្មោះ អេ​ង អូន ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​នៅ​មូលដ្ឋាន​ទ័ពអាកាស​ព្រ​លាន​យន្ត​កងកេង ខេត្ត​ព្រះ​សីហ​នុ និង​ជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍ ភ្នំ​ថ្កូវ ខេត្តកំពត កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ឡើង​តុលា​កាត ពាក់​ពន្ធ​បទល្មើស ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត លើ​ទឹកប្រាក់​ប្រមាណ ៩២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ពេល​នោះ​សមត្ត​កិច្ច​បាន​អនុវត្ត​តាម​ដីកា បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​ពេល​ជនសង្ស័យ​ឈ្មោះ អេ​ង អូន បាន​ចូល​បំភ្លឺ ហើយ​ត្រូវ​កម្លាំង​សមត្ត​កិច្ច ចាំ​ចាប់​នៅ​ពេល​ចេញ​ផុត​ពី​បរិវេណ​សាលាដំបូង ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្ញើ​ល​នៅ​លើ​មហាវិថី មុខ​ផ្សារ​ស៊ី​ធី​មល សង្កាត់​មនោ​រម្យ​ខណ្ឌ​៧​មក​រា ។

ការ​ចាប់ខ្លួន​ឈ្មោះ អេ​ង អូន មិន​បាន​មួយ​ដង្ហើមចង្រិត​ផង តំណាង​អយ្យការ បាន​ឲ្យ​សមត្ថកិច្ច ដោះ​លែង​វិញ ដោយ​ស​ម្អា​ហេតុ​ថា ព្រះរាជអាជ្ញា​រង​កាន់​សំណុំរឿង​នោះ បាន​លប់​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឈ្មោះ អេ​ង អូន រួចរាល់​ហើយ គ្រាន់តែ​ថា ដីកា​បញ្ឈប់​លើ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នោះ មានការ​យឺតយ៉ាវ​បន្តិច ដែល​នឹង​ធ្លាក់​ដល់​ដៃ​សា​ម៉ី​ខ្លួន បណ្តាល​ឲ្យ​នីតិវិធី​មានការ​ខុសឆ្គង ។

សូម​បញ្ជាក់​ថា លោក អេ​ង អូន ក៏​ត្រូវ​បាន​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល សម្រេច​ផាកពិន័យ​ជា​ទឹកប្រាក់​ជាង ៨០០​លាន​រៀល ផង​ដែរ ដោយសារ​តែ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ភ្នំ​ថ្កូវ របស់​លោក បាន​កាយ​យក​ដីក្រហម​មុន​ទទួល​បាន​អាជ្ញាប័ណ្ណ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ លោក អេ​ង អូន ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍ ភ្នំ​ថ្កូវ បាន​គេចវេស ដោយ​ហេតុផល​ផ្សេង​ៗ ពុំ​ព្រម​បង់ប្រាក់​ផាកពិន័យ តាម​ការ​សម្រេច​របស់​លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ