ចេញពីផឹកស៊ីស្រវឹងជិះម៉ូតូបុកចូលក្រោមរថយន្ត
រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ចេញពីផឹកស៊ីនៅហាងមួយកន្លែង ជិះម៉ូតូលឿនពេកជ្រុលទៅបុកចូលក្រោមរថយន្តដឹកផ្លែដូង សំណាងល្អមនុស្សខ្ទាតចេញក្រៅរងរបួសស្រាល
រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ចេញពីផឹកស៊ីនៅហាងមួយកន្លែង ជិះម៉ូតូលឿនពេកជ្រុលទៅបុកចូលក្រោមរថយន្តដឹកផ្លែដូង សំណាងល្អមនុស្សខ្ទាតចេញក្រៅរងរបួសស្រាល
រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ចេញពីផឹកស៊ីនៅហាងមួយកន្លែង ជិះម៉ូតូលឿនពេកជ្រុលទៅបុកចូលក្រោមរថយន្តដឹកផ្លែដូង សំណាងល្អមនុស្សខ្ទាតចេញក្រៅរងរបួសស្រាល កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ មីនា ត្រង់ចំណុចកែងផ្លូវ២៧១និងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មួយគ្រឿង ជិះគ្នា២នាក់ ក្នុងស្ថានភាពស្រវឹងពីកើតទៅលិច តាមផ្លូវ១៨២ក្នុងល្បឿនលឿន ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយស ជារថយន្តដឹកផ្លែដូង ជិះគ្នា២នាក់ ពីត្បូងទៅជើង តាមផ្លូវ២៧១ ។
តាមសម្តីរបស់យុវជនជិះម៉ូតូ២នាក់បាននិយាយថា មុនពេលកើតហេតុ ពួកគេទើបតែចេញពីផឹកស៊ីជាមួយមិត្តភក្ដិនៅហាងមួយពេលចប់ជិះម៉ូតូត្រឡប់ទៅផ្ទះវិញក្នុងស្ថានភាពស្រវឹង និងបើកលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបើកក្នុងល្បឿលឿនបុកម៉ូតូបណ្ដាលឱ្យពួកគាត់ខ្ទាតចេញពីម៉ូតូរងរបួសស្រាល ចំណែកឯម៉ូតូវិញជាប់ក្រោមរថយន្តអូសជិត២០ម៉ែត្រទើបរថយន្តឈប់ ។
រីឯម្ចាស់រថយន្តដឹកផ្លែដូងវិញបាននិយាយថា រថយន្តពួកគាត់ដឹកផ្លែដូងចេញមកពីខេត្តកំពតយកមកដើរលក់គ្រប់កន្លែង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងជិះមកបុករថយន្តរបស់គាត់បណ្ដាលឱ្យម៉ូតូដួលនៅខាងក្រោមរថយន្ត ។
ចំណែកសាក្សីឃើញហេតុការណ៍ផ្ទាល់បាននិយាយថា គេឃើញម៉ូតូខាងលើបើកបរដោយយុវជនពីរនាក់ក្នុងស្ថានភាពស្រវឹងយ៉ាងលឿនជ្រែពេញថ្នល់រហូតដល់ចំណុចកើតហេតុ ក៍ជ្រុលទៅបុករថយន្តបណ្ដាលឱ្យម៉ូតូដួលនៅខាងក្រោមរថយន្តអូសទៅមុខពីកន្លែងកើតហេតុចំនួន២០ម៉ែត្រទើបរថយន្តឈប់ ។
ក្រោយពេលកើតហេតុ ដោយសារតែអ្នកឃើញហេតុការណ៍ផ្ទាល់បាននិយាយពីដំណើររឿងទើបអ្នកដែលមកឈរមើលក៏ស្ដីបន្ទោសខាងម៉ូតូថា ស្រវឹងបើកបុកគេហើយទារសំណាងគេ៣០ដុល្លារ ប្អូនទាំងពីរនាក់សំណាងហើយដែលមិនស្លាប់នោះ ។ ក្រោយមកដោយមានអ្នកនៅជុំវិញមើលហេតុការណ៍ហើយជួយនិយាយម្នាក់មួយម៉ាត់ ទើបខាងម៉ូតូរាងអៀនខ្លូន ក៍ព្រមសម្រួលគ្នាដោយគ្មានអ្នកណាសងទៅអ្នកណាឡើយ ៕
ចែករំលែកព័តមាននេះ