ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​យេ​ន​ឡើងថ្លៃ​នៅ​តំបន់​អាស៊ី បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​សម្លា.ប់​មនុស្ស​នៅ​ព្រុ​ច​សែ​ល

8 ឆ្នាំ មុន

ប្រទេស​ជ​ប៉ុន ៖ ប្រាក់​យេ​ន​ជ​ប៉ុន​បាន​ឡើងថ្លៃ​នៅ​ក្នុង​តំបន់​អាស៊ី​ម្តងទៀត បើ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ និង​ប្រាក់​អឺ​រ៉ូ នៅ​ថ្ងៃ​ទី​២៣ មីនា បន្ទាប់​ពី​មានការ​វាយប្រហារ​ដោយ​ក្រុម​អ៊ិ​ស្លា​ម​បណ្ដាល​ឲ្យ​មនុស្ស​៣៥​នាក់

ប្រទេស​ជ​ប៉ុន ៖ ប្រាក់​យេ​ន​ជ​ប៉ុន​បាន​ឡើងថ្លៃ​នៅ​ក្នុង​តំបន់​អាស៊ី​ម្តងទៀត បើ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ និង​ប្រាក់​អឺ​រ៉ូ នៅ​ថ្ងៃ​ទី​២៣ មីនា បន្ទាប់​ពី​មានការ​វាយប្រហារ​ដោយ​ក្រុម​អ៊ិ​ស្លា​ម​បណ្ដាល​ឲ្យ​មនុស្ស​៣៥​នាក់​ត្រូវ​ស្លាប់​បាត់បង់​ជីវិត ។

ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​២៣ មីនា ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ពី​១១២,៣៥​យេ​ន ទៅ​១១២,១៥​យេ​ន នៅ​ក្នុង​ទីក្រុង​ញូ​វយ​ក ខណៈ​ប្រាក់​អឺ​រ៉ូ​បាន​ធ្លាក់​ចុះ​ពី​១២៦,០១​យេ​ន ទៅ​១២៥,៧៧​យេ​ន ។

លោក Neil Jones ប្រធាន​ផ្នែក​គ្រប់គ្រង​ការ​លក់​មូលនិធិ ថ្លែង​ថា ៖ « វា​ហាក់ដូចជា​សំណួរ​ដំបូង​មួយ​ដែល​ទិញ​ប្រាក់​យេ​ន​ដើម្បី​ការពារ រួច​ហើយ​ទើប​សួរ​ពេល​ក្រោយ ។ ទន្ទឹម​នឹង​នេះ លុយ​ផោន​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ បន្ទាប់​ពី​មានការ​ផ្ទុះ​គ្រាប់បែក​នៅ​ព្រុ​ច​សែ​ល ពោល​គឺ​បាន​ធ្លាក់​ចុះ​ពី​១,៤២១៥​ដុល្លារ ទៅ​១,៤២០៩​ដុល្លារ នៅ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក » ។

ការ​ចុះ​ផ្សាយ​អំពី​ទិន្នន័យ​នៃ​ការ​លក់​ផ្ទះ​ថ្មី​សម្រាប់​ខែកុម្ភៈ នៅ​សហរដ្ឋអាមេរិក និង​សេចក្តីថ្លែងការណ៍​របស់​លោក St. Louis ប្រធាន​ធនាគារ​បម្រុង​អា​មេ​រិ​ក នឹង​អង្កេត​មើល​យ៉ាង​ជិត​ស្និទ្ធ ។

ចំពោះ​ការ​ប្រៀបធៀប​រូបិយប័ណ្ណ ពោល​គឺ​ប្រាក់​ដុល្លារ​បាន​ធ្លាក់​ចុះ​១,០៨% ទល់​នឹង​ប្រាក់​របស់​ម៉ា​ឡេ​ស៊ី និង​ធ្លាក់​ចុះ​០,២០% ទល់​នឹង​ប្រាក់​ឥណ្ឌូ​ណេ​ស៊ី ។ ប៉ុន្តែ​ប្រាក់​ដុល្លារ​បាន​កើនឡើង​០,២៧% ទល់​នឹង​ប្រាក់​ឥណ្ឌា និង​កើនឡើង​០,១៦% នៅ​លើ​ប្រាក់​វ៉ុ​ន​របស់​កូរ៉េ​ខាងត្បូង ៕