ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៤ សម្រេចគោលដៅបានជាង៦០%ហើយ
ខេត្តសៀមរាប ៖ សំណង់ភូមិខ្ញុំ ដែលជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពស២៥៦០ ជាលើកទី៤ កំពុងធ្វើដំណើរឆ្ពោះទៅរកគោលដៅ
ខេត្តសៀមរាប ៖ សំណង់ភូមិខ្ញុំ ដែលជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពស២៥៦០ ជាលើកទី៤ កំពុងធ្វើដំណើរឆ្ពោះទៅរកគោលដៅ
ខេត្តសៀមរាប ៖ សំណង់ភូមិខ្ញុំ ដែលជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពស២៥៦០ ជាលើកទី៤ កំពុងធ្វើដំណើរឆ្ពោះទៅរកគោលដៅ បានជាង៦០%ហើយ គឺជាសំណង់និមិត្តកម្មនាសម័យកាលបច្ចុប្បន្ន ដែលមានឥទ្ធិពល អាចផ្តល់ឱកាសឱ្យអ្នកចូលរួមរីករាយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តសហស្សវត្សរ៍ថ្មីនេះ បានស្ថិតក្នុងការស្វែងយល់ អំពីប្រពៃណី វប្បធម៌នៃការរស់នៅរបស់ដូនតាខ្មែរ សម័យកាលមុន។
ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក សោម រតនា បានលើកបង្ហាញប្រាប់បណ្តាញភ្នាក់ងារកោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ ខែមីនានេះថា ឥទ្ធិពលនៃសំណង់និម្មិតកម្មភូមិខ្ញុំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សហសវត្សរ៍ថ្មី ជាលើកទី៤បានមកដល់នៅពេលខាងមុខនេះ គឺជាទីក្រុងប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ។ លោកបានបន្តឱ្យដឹងថា សំណង់និម្មិតកម្មភូមិខ្ញុំ ដែលស្ថិតនៅខាងជើងប្រាសាទបាយ័ន បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ហើយដែលគ្រោងនិងបញ្ចប់ការសាងសង់នេះឱ្យរួចរាល់ជាស្ថាពរ មុន១សប្តាហ៍ នៃការចូលមកដល់ព្រឹត្តការណ៍អង្គរសង្ក្រាន្ត ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ខាងមុខ ។
លោកបានបញ្ជាក់ថា កិច្ចការទាំងនេះ ត្រូវបានដាក់បន្ទុកទទួលខុសត្រូវ សាងសង់ ដោយអាជ្ញាធរជាតិអប្សរា ។ លោក សោម រតនា បានបញ្ជាក់ទៀតថា សំណង់នានាដែលមាននៅក្នុងនិម្មិតដ្ឋានភូមិខ្ញុំ រួមមាន២៤ខ្នងដូចជា ផ្ទះសេដ្ឋី លំនៅដ្ឋានប្រពៃណីអ្នកនេសាទ ផ្ទះព្នង រោងសិប្បកម្ម ឆាកសម្តែងសិល្បៈ ផ្ទះលំហែរបស់មន្ត្រីអ្នកមុខអ្នកការនាសម័យដើម តូបផ្សារលក់ដូរ ជាដើម ។ល។ ផ្ទះកូនកម្លោះ កូនក្រមុំ នៃជនជាតិភាគតិច(គ្រឹង) នឹងនាំមកពីខេត្តរតនគីរី កសាងនៅក្នុងភូមិខ្ញុំនេះ ហើយជនជាតិគ្រឹងប្រមាណជាជាង១០នាក់ នឹងមានវត្តមានបង្ហាញប្រពៃណីរស់នៅរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ផងដែរ ។ គួររម្លឹកដែរថា នេះគឺជាលើទី៤ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នារៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីដ៏ពិសិដ្ឋនៃខេត្តសៀមរាប។
មរតកជោគជ័យជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំង ០៣ លើកកន្លងទៅ បានញ៉ាំងឱ្យព្រឹត្តិការណ៍នេះ បន្តសម្រេចបាននូវគោលដៅចម្បងៗជាច្រើន ដែលក្នុងនោះព្រឹត្តិការណ៍នេះ ក៏បានផ្តល់ឱកាសឱ្យកម្ពុជាបានផ្សព្វផ្សាយ និងលើកតម្កើងពីអរិយធម៌ វប្បធម៌ ព្រមទាំងស្នាដៃដ៏វិសេសវិសាលរបស់ខ្លួនទៅលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពស ២៥៦០ ត្រូវនឹង គស ២០១៦ ត្រូវបានរៀបចំជាថ្មីម្តងទៀតនេះ គឺដោយផ្អែកលើភាពជោគជ័យដ៏ត្រចះត្រចង់ នៃព្រឹត្តិការណ៍នេះ នាបណ្តាឆ្នាំកន្លងទៅផងដែរ៕
ចែករំលែកព័តមាននេះ