ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ចាប់ផ្ដើម​ជម្លៀស ​រួម​ទាំង​សត្វពា​ហនៈ​ទៅ​កាន់​ទួល​សុវត្ថិភាព​​បណ្ដើរ​ៗ​ ដោយសារ​​រង​គ្រោះ​ពី​ទឹកទន្លេ​មេគង្គ

2 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ក្រោយ​ឱកាស​ភ្ជុំបិណ្ឌ​ទឹកទន្លេ​មេគង្គ បែរជា​ហក់​ឡើង​ធ្វើ​ឱ្យ​ព្រែក​បឹងបួរ​ត្រូវ​ទឹក​ហូរ​ចូល​ព្រែក​ចំនួន​៤១​នៅ​ស្រុក​ស្ទឹង​ត្រង់ កំពង់សៀម​កោះសូទិន កងមាស ​និង​ស្រី​សន្ធរ​ ខណៈ​ទឹក​ឡើង​ដល់​កម្ពស់​១៤,៤០​ម៉ែត្រ គិតត្រឹមព្រឹក​ថ្ងៃ​ទី​២ ​តុលា​…

ខេត្តកំពង់ចាម​ ៖ ក្រោយ​ឱកាស​ភ្ជុំបិណ្ឌ​ទឹកទន្លេ​មេគង្គ បែរជា​ហក់​ឡើង​ធ្វើ​ឱ្យ​ព្រែក​បឹងបួរ​ត្រូវ​ទឹក​ហូរ​ចូល​ព្រែក​ចំនួន​៤១​នៅ​ស្រុក​ស្ទឹង​ត្រង់ កំពង់សៀម​កោះសូទិន កងមាស ​និង​ស្រី​សន្ធរ​ ខណៈ​ទឹក​ឡើង​ដល់​កម្ពស់​១៤,៤០​ម៉ែត្រ គិតត្រឹមព្រឹក​ថ្ងៃ​ទី​២ ​តុលា​ ឆ្នាំ​២០២៥ គឺ​ទឹកបាន​ហក់​ឡើង​០,១៤​ម៉ែត្រ ជាមួយ​នោះ​លំនៅ​ឋាន​របស់​ពលរដ្ឋ​តាម​ដង​ទន្លេ​ ក៏​ត្រូវ​​ទឹក​ហូរ​ចូល​លិច​ផ្លូវ ។

​ជាក់ស្ដែង​ពលរដ្ឋ​នៅ​កោះដាច់​ចំនួន​៣០​គ្រួសារ​រួម​ទាំង​គោ​៨០​ក្បាល នៅ​ឃុំ​កោះសំរោង​ គឺ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ជម្លៀស​មក​កាន់​ទីទួល​សុវត្ថិភាព​នៅ​ប​ល្ល័​ង្គ ក្នុងស្រុក​កំពង់សៀម​ ។ ដោយឡែក​ ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ក៏​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្ទាល់​ទឹកទន្លេ​ម្ដុំ​ក្រោម​ស្ពាន​គី​ហ្សុ​ណា ​ក្រុង​កំពង់ចាម ដោយ​ណែនាំ​ឱ្យ​អភិបាលស្រុក​ជាប់​ដង​ទន្លេ​ ត្រូវ​បង្កើន​តាមដាន​មើល​ពលរដ្ឋ​ជា​ប្រចាំ ដើម្បី​ត្រៀម​ជួយ​ពួក​គាត់​ដោយ​ប្រការ​ណាមួយ​ ។

លោក​សន សុខ មេឃុំ​កោះសំរោង​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយសារ​ភូមិសាស្ត្រ​កោះសំរោង​ហ៊ុ​មព័ទ្ធ​ទៅ​ដោយ​ទឹកទន្លេ​មេគង្គ​ មាន​ប្រជាពលរដ្ឋ​រស់នៅ​រាប់រយ​គ្រួសារ​ភាគច្រើន​៨៦% ជា​កសិករ​ដាំ​ដុះ​ដំណាំ​កសិកម្ម​ និង​កសិឧស្សាហកម្ម​ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ ។ ចំពោះ​ទឹកទន្លេ​បាន​ឡើង​មក​លើក​ទី​មួយ​ធ្វើ​ឲ្យ​លិច​ដំណាំ​ពោត​សរុប​ជាង​៣០០​ហិ​កតា​ក្នុង​អំឡុង​ខែសីហា​ឆ្នាំ​២០២៥ ដំបូង​មានការ​ព្រួយបារម្ភ ​តែ​ទឹកទន្លេ​បាន​ឆាប់​ស្រក​ទៅ​វិញ​​ដោយ​ធ្វើ​ឲ្យ​ដំណាំ​ពោត​ខូចខាត​ប្រមាណ​១០% ប៉ុណ្ណោះ​ ។

លោក​មេឃុំ​កោះសំរោង​មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​រដូវ​បិណ្ឌ​ភ្ជុំបិណ្ឌ​ទឹកទន្លេ​បាន​ហក់​ឡើងជា​​ថ្មី​ ដោយនៅ​ឆ្នាំ​នេះ​ថ្នាំជក់​កសិករ​ផលិត​បាន​លក់​មួយ​គីឡូ​តម្លៃ​៧០០០​រៀល​ឆ្នាំ ។ ​ឆ្នាំ​២០២៤​កន្លង​ទៅ​១​គីឡូ លក់​បាន​១១០០០​រៀល គ្រាហ៍​នោះ​ដោយសារ​ដំណាំ​ថ្នាំ​ជួប​និង​ជំងឺ​ផង ​។ ក្នុង​នាម​មេឃុំ​កោះសំរោង បាន​ឲ្យ​លោក​មេ​ភូមិ​នីមួយ​ៗ​ធ្វើការ​តាមដាន​កម្ពស់​ទឹកទន្លេ​ជាប់​ជា​ប្រចាំ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​លំនៅ​ឋាន​របស់​ពលរដ្ឋ​ណាមួយ​ត្រូវ​បាន​បិទទ្វារ ​ហើយ​ចល័ត​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ឡើយ​។​​

ព័ត៌មានបន្ថែមមានផ្សាយជូនលើកាសែតកោះសន្តិភាព។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ