ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​៖ អា​រ៉ាប់​រួម​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ពានរង្វាន់ FIFA Club World Cup 2021

2 ឆ្នាំ មុន

អា​រ៉ាប់​រួម ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បានឱ្យ​ដឹង​ថា

អា​រ៉ាប់​រួម ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បានឱ្យ​ដឹង​ថា អា​រ៉ាប់​រួម (United Arab Emirates) នឹង​ទទួល​សិទ្ធិ​រៀបចំ​ការ​ប្រកួត​ពានរង្វាន់ FIFA Club World Cup 2021 ដែល​នឹង​ត្រូវធ្វើ​នៅ​ដើមឆ្នាំ ២០២២ ខាង​មុខ​។ ខណៈ​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​កាលវិភាគ​ប្រកួត​នឹង​ត្រូវ​បញ្ជាក់​នៅ​ពេល​ក្រោយ​។

ដើម​ឡើយ ការ​ប្រកួត​ពានរង្វាន់ FIFA Club World Cup 2021 ត្រូវ​បាន​ផ្តល់​សិទ្ធិ​ទៅ​ប្រទេស​ជប៉ុន​ជា​អ្នក​រៀបចំ​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា កន្លង​ទៅ សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន​បាន​ប្រកាស​ដកខ្លួន​ចេញពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ ដោយសារ​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូ​វី​ដ​១៩​។

សម្រាប់​ការ​ប្រកួត​នា​ដើមឆ្នាំ ២០២២ ខាង​មុខ នឹង​មានការ​ចូលរួម​ពី​ម្ចាស់​ជើងឯក​ទាំង​៧​ក្រុម​មក​ពី​តំបន់​ទាំង​៦​ផ្សេង​គ្នា​។ ដោយ​ក្នុង​នោះ ៤​ក្រុម​មក​ពី ៤​តំបន់​ផ្សេង​គ្នា​បាន​រក​ឃើញ​ជើងឯក​រួច​ហើយ​រួម​មាន​៖

•​ ​ក្រុម Chelsea ម្ចាស់​ជើងឯក UEFA Champion League 2០20-21
•​ ​ក្រុម Al Ahly ម្ចាស់​ជើងឯក CAF Champion League 2020-21
•​ ​ក្រុម Auckland City ម្ចាស់​ជើងឯក Oceania Football Confederation
•​ ​ក្រុម Al Jazira ម្ចាស់​ជើងឯក UAE Pro League 2020-21​។

ដោយឡែក​នៅ​សល់​៣​ក្រុម មក​ពី​៣​តំបន់​ផ្សេង​គ្នា​ទៀត ដែល​មិន​ទាន់​រក​ឃើញ​ជើងឯក​នៅឡើយ រួម​មាន​៖
•​ ​Monterrey នឹង​ត្រូវ​ប៉ះ América វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ CONCACAF Champions League 2021 ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១

•​ ​Palmeiras នឹង​ត្រូវ​ប៉ះ Flamengo វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa Libertadores 2021 ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១
•​ ​Al-Hilal នឹង​ត្រូវ​ប៉ះ Pohang Steelers វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC Champions League 2021 ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ