ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាបូប​យួរដៃ​នារី ដែលភ្ជាប់មកជាមួយអត្ថន័យយ៉ាងជ្រាលជ្រៅ និងថ្លៃបំផុត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សុភាព​នារី​ស្ទើរតែ​គ្រប់​រូប​ គឺស្រឡាញ់​កាបូប​យួរដៃ ជា​ពិសេស​ពេល​ចូលរួម​កម្មវិធី​នានាឃើញ​ថា ​កាបូប​យួរដៃ​របស់​នារី​មួយ​ចំនួន ​គឹ​តែងតែ​ទាក់ទាញ​ភ្នែកមនុស្ស​គ្រប់​គ្នា​ក្នុង​កម្មវិធី ​។ ស្ត្រី​គ្រប់​រូប​តែងតែ​គិត​ថា កាបូបយួរ​របស់​ខ្លួនទិញ​ក្នុង​តម្លៃ​រាប់​ពាន់​ដុល្លារ​វា​ពិតជា​ថ្លៃ…

រាជធានី​ភ្នំពេញ​ ៖ សុភាព​នារី​ស្ទើរតែ​គ្រប់​រូប​ គឺស្រឡាញ់​កាបូប​យួរដៃ ជា​ពិសេស​ពេល​ចូលរួម​កម្មវិធី​នានាឃើញ​ថា ​កាបូប​យួរដៃ​របស់​នារី​មួយ​ចំនួន ​គឹ​តែងតែ​ទាក់ទាញ​ភ្នែកមនុស្ស​គ្រប់​គ្នា​ក្នុង​កម្មវិធី ​។ ស្ត្រី​គ្រប់​រូប​តែងតែ​គិត​ថា កាបូបយួរ​របស់​ខ្លួនទិញ​ក្នុង​តម្លៃ​រាប់​ពាន់​ដុល្លារ​វា​ពិតជា​ថ្លៃ ប៉ុន្តែ​មិន​ដូច្នោះ​ទេ នៅ​មាន​កាបូបយួរ​របស់​នារី ជា​ច្រើន​មាន​តម្លៃ​កប់​ពពក អាច​ថា ​ថ្លៃ​ជាង​ផ្ទះ​វីឡា​ពីរ​បី​ឯណោះ ​។ អ្នក​អាច​ទិញ​បាន​ក្នុង​តម្លៃ​ណាមួយ​ដែល​អ្នកមាន​លទ្ធភាព​ទិញ និង​គិត​ថា ​វា​ស័ក្តិ​សម​នឹង​អ្នក ហើយ​ប្រសិន​អ្នក​សល់​លុយចាយ​មិន​អស់​ផង​នោះ អ្នក​អាច​មើល​លើ​តម្លៃ​កាបូប​យួរដៃ​មួយនេះ​បាន ដែល​វា​ជា​កាបូប​ដែល​ថ្លៃ​បំផុត​ក្នុង​លោក ។

Boarini Milanesi’s Parva Mea បាន​ក្លាយជា​កាបូប​យួរដៃ ថ្លៃ​បំផុត​ក្នុង​លោក មាន​តម្លៃ ៧ លាន​ដុល្លារ​អា​មេ​រិ​ក ​! ។ អ្នក​រចនា​ជនជាតិ​អ៉ី​តា​លី​ឈ្មោះ Boarini Milanesi បាន​បង្កើត​កាបូប​យួរដៃ​នេះ​ឡើង ក្រោម​អត្ថន័យ​ចង់​បង្ហាញ​មហាជនពី​ការ​ការពារ​បន្ទាន់​នូវ​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​យើង ពី​ការ​ការ​គំរាមកំហែង​ឥត​ឈប់​ឈរ នៃ​សំរាម​ប្លា​ស្ទិ​ក​ដែល​មនុស្ស​បោះ​វា​ចោល​ផ្តេសផ្តាសលើ​ផ្ទៃ​សាគ ដែល​ជា​ហេតុ​នាំ​ឱ្យ​កាបូប​នេះ​មាន​ពណ៌​ខៀវ​ដូច​ផ្ទៃសមុទ្រ​ ។


ក្នុង​តម្លៃ ៧ លាន​ដុល្លារ កាបូប​នេះ​បច្ចុប្បន្ននៅ​សល់​តែ​ ៣ ​ប៉ុណ្ណោះ​ ។ កាបូប​ម៉ូ​ឌែ​ល The Parva Mea ត្រូវ​បាន​តុបតែង​ដោយ​គ្រឿងអលង្ការ ហើយ​ត្រូវ​បាន​ធ្វើ​ពី​ស្បែក​សត្វ​ក្រពើ ពាក់កណ្តាល​ភ្លឺ​រលោង​ដូច​ពណ៌​ទឹកសមុទ្រ​ ។ រូប​មេអំបៅ​បាន​ធ្វើ​ឡើង​ពី​មាស​ពណ៌​ស​ចំនួន ១០ ត្រូវ​បាន​រុំ​ព័ទ្ធ​ដោយ​ត្បូង​កណ្តៀង​ពណ៌​ខៀវ និង​ត្បូង​ពេជ្រ ដែល​បង្ហាញ​ពី​ភាព​ច្បាស់លាស់​ថា វា​មាន​អត្ថន័យ​ដូច​តំណក់ទឹកភ្លៀង ដែល​មាន​ទម្ងន់រហូត​ដល់ ១៣០ កា​រ៉ាត់ ​។ កាបូប​នីមួយ​ៗ​ភ្ជាប់​មក​ជាមួយ​នូវ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវតែ​មួយ​គត់​របស់​វា​ ៕ ប្រភព ​៖ indiatimes

អត្ថបទសរសេរ ដោយ