ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​អប់រំ​អត្ត​ព​លិ​ក​ខ្លួន​ពី​បញ្ហា​សិទ្ធិ​មនុស្ស មុន​អូ​ឡាំ​ពិ​ក​ក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​សហរដ្ឋអាមេរិក (USOPC) បាន​បញ្ជាក់​នៅ​ពេល​ថ្មី​ៗ​នេះ​ថា នឹង​ផ្តល់​

សហរដ្ឋអាមេរិក ៖ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​សហរដ្ឋអាមេរិក (USOPC) បាន​បញ្ជាក់​នៅ​ពេល​ថ្មី​ៗ​នេះ​ថា នឹង​ផ្តល់​អាទិភាព​លើ​ការ​អប់រំ​អត្ត​ព​លិ​ក​ខ្លួន​អំពី​បញ្ហា​ជាស​កល​ពេល​បច្ចុប្បន្ន មុន​ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ ខាង​មុខ ដែល​ជា​កន្លែង​ត្រូវ​បាន​គេ​ពិភាក្សា​អំពី​បញ្ហា​រំលោ.ភ​បំពា.ន​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ចិន​។

អង្គការសិទ្ធិមនុស្ស និង​ក្រុម​អ្នកតស៊ូ​មតិ​នៅ​តែ​ទាមទារ​ដល់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ​ដកសិទ្ធិ​ម្ចាស់ផ្ទះ​ចិន ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នា​ឆ្នាំ ២០២២ ខាង​មុខ​។ ចំ​ពេល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ កំពុង​រង​ការ​ចោទប្រកាន់​លើ​បញ្ហា​បំពា.ន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ជា​ពិសេស​ជុំវិញ​ការ​គាបសង្កត់​ធ្វើបាប​ជនជាតិភាគតិច​អ៊ុយ​ហ្គឺ (Uighur) នៅ​តំបន់​ស្វយ័ត​ស៊ី​ន​ជាំ​ង​។ ខណៈ​ចិន​បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​នេះ​។

USOPC លើក​ឡើង​ថា អត្ត​ព​លិ​ក​ខ្លួន​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​គាំទ្រ​ដល់​តម្លៃ​នៃ​ចលនា​ស្មារតី​អូ​ឡាំ​ពិ​ក​ដែល​រួម​មាន ការ​មិន​រើសអើង និង​សមភាព​សម្រាប់​ទាំងអស់​គ្នា​។

ជាមួយ​គ្នា​នោះ លោកស្រី Susanne Lyons ប្រធាន USOPC បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ថា អូ​ឡាំ​ពិ​ក​ទីក្រុង​ប៉េ​កាំ​ង​នឹង​ផ្តល់​ឱកាស​ឱ្យ​កីឡា​និយាយ​អំពី​បញ្ហា​សកល​នានា ដើម្បី​សាមគ្គីភាព សន្តិភាព និង​សិទ្ធិ​របស់​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​។

លោកស្រី​បញ្ជាក់​ដូច្នេះ​ថា « យើង​គ្មាន​ឱកាស​ទេ ដោយសារ​យើង​មិនមែន​ជា​រដ្ឋាភិបាល ដើម្បី​មាន​ឥទ្ធិពល​លើ​ច្បាប់ បទ​ប្បញ្ញត្តិ​ប្រទេស​មួយ​ផ្សេង​ទៀត និង​ការ​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​ក្នុង​ប្រទេស​ពួក​គេ​។ ប៉ុន្តែ​ប្រាកដ​ណាស់​អត្ត​ព​លិ​ក​យើង​នឹង​មាន​ទស្សនៈ​អំពី​រឿង​នោះ ហើយ​វា​ជា​ការងារ​របស់​យើង​ក្នុង​ការ​ធានា​ថា ពួក​គេ​អាច​បញ្ចេញមតិ​បាន ប៉ុន្តែ​ក៏​ត្រូវ​ធានា​សុវត្ថិភាព​ពួក​គេ​ផង​ដែរ​»​។

គួរ​បញ្ជាក់​ថា តាម​ការ​គ្រោងទុក ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៤ ខែ​កុ​ម្ភះ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កុ​ម្ភៈ​។ ស្រប​ពេល​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​៤ ខែមីនា រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមីនា​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ