ខេត្តកំពត ៖ គ្រោះថ្នាក់ចរាចរណ៍មួយដែលមិនគួរឲ្យកើតមាន នោះគឺបុរសម្នាក់បានជិះម៉ូតូបុករថភ្លើងបណ្តាលឲ្យបាក់ជើងស្តាំនិងបែកក្បាល ។ ហេតុការណ៍ដ៍កម្រនេះ បានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ មីនា ២០១៦ នៅក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។
បុរសដែលជិះម៉ូតូបុករថភ្លើង ទោះជារថភ្លើងស៊ីផ្លេជាច្រើនដងក៍ដោយនោះ ឈ្មោះ សេក វី អាយុ៥៣ឆាំ្ន រស់នៅក្នុងភូមិព្រៃគគីរ ឃុំ-ស្រុកដងទង់ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកទៀតថា មុនពេលកើតហេតុ គេឃើញបុរសនោះជិះម៉ូតូម៉ាក C125 ស៊េរីឆ្នាំ២០០៨ ព៌ណខ្មៅ ពាក់ស្លាកលេខ កំពត 1D 4474 ដោយជិះឆ្លងផ្លូវរថភ្លើងក្នុងទិសដៅពីកើតទៅលិច ហើយរថភ្លើងបើកពីជើងទៅត្បូង (ភ្នំពេញ-កំពត) បានស៊ីផ្លេជាច្រើនដង ស្រាប់តែមិនដឹងយ៉ាងម៉េច បុរសចំណាស់ខាងលើបានជិះបុកបណ្តាលឲ្យបាក់ជើងស្តាំនិងបែកក្បាលតែម្តង ។ បច្ចុប្បន្នបុរសខាងលើបានត្រូវក្រុមគ្រួសារនិងសមត្ថកិច្ចបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕
ចែករំលែកព័តមាននេះ