ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពរាំងស្ងួត​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ក្នុង​វិស័យ​នេសាទ

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ភាពរាំងស្ងួត​នៅ​ក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​កសិកម្ម និង​ជលផល ដោយ​បាន​គំរាមកំហែង និង​ផ្តល់​ផលវិបាក​ដល់​ការ​នាំ​ចេញ​គ្រឿង​សមុទ្រ ។

ប្រទេស​វៀតណាម ៖ ភាពរាំងស្ងួត​នៅ​ក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​កសិកម្ម និង​ជលផល ដោយ​បាន​គំរាមកំហែង និង​ផ្តល់​ផលវិបាក​ដល់​ការ​នាំ​ចេញ​គ្រឿង​សមុទ្រ ។

បណ្តា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្គា​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​កំពុង​តែ​ជ្រួលច្របល់ ខណៈ​ដែល​បង្គា​របស់​ពួក​គេ​ងាប់​ជា​បន្តបន្ទាប់ ដោយសារ​តែ​អាកាសធាតុ​រាំង​ស្ងួត និង​ទឹក​ឡើង​ជាតិ​ប្រៃ គឺជា​ហេតុ​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​ដល់​ទឹកទន្លេ ។

ម្ចាស់​កសិដ្ឋាន​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ៖ « ការ​បើក​កសិដ្ឋាន​ចិញ្ចឹម​បង្គា​នេះ​មាន​ហានិភ័យ​ខ្ពស់​ខ្លាំង​ណាស់ ។ ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជាង​៣.១០០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​កសិដ្ឋាន​ដែល​មាន​ទំហំ​២​ហិ​កតា​ក្នុង​រយៈពេល​មួយ​ខែ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ពួក​វា​បាន​ងាប់​អស់​ទៅ​ហើយ » ។

ចំណែក​អាជ្ញាធរ​ឃុំ​ក៏​បាន​ឲ្យ​ដឹង​ថា ៖ « កសិដ្ឋាន​ចិញ្ចឹម​បង្គា​នៅ​ក្នុង​ឃុំ​របស់​យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ជា​ខ្លាំង ។ នៅ​ឆ្នាំ​នេះ ម្ចាស់​កសិដ្ឋាន​បាន​ចិញ្ចឹម​បង្គា​នៅ​លើ​ផ្ទៃ​ទឹក​៣០០​ហិ​កតា​នៃ​ការ​ចិញ្ចឹម​បង្គា​៩១០​ហិ​កតា ប៉ុន្តែ​បង្គា​២៥% ត្រូវ​បាន​ងាប់​ដោយសារ​ជំងឺ » ។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​នៃ​មន្ទីរ​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ ខេត្ត Kiên Giang លោក Trần Quang Củi បាន​លើក​ឡើង​ថា ៖ « មុន​ពេល​អាកាសធាតុ​អាក្រក់​មក​ដល់ ខាង​អគ្គនាយកដ្ឋាន​បាន​បញ្ជូន​ក្រុមការងារ​ឲ្យ​ទៅ​ពិនិត្យ​បរិមាណ​អំបិល ដែល​ពេល​នោះ​វា​មាន​អត្រា​៣០% » ។

« នៅ​ពេល​នោះ ពួក​យើង​មិន​អាច​ឲ្យ​ចំណី​បង្គា​បាន​ឡើយ ដូច្នេះ​ពួក​យើង​គួរតែ​រង់ចាំ​ភ្លៀង​ធ្លាក់​សិន ដើម្បី​ឲ្យ​ចំណី​បង្គា និង​អយ​ស្ទ័​រ​នៅ​ក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​បាន​ងាប់​ដោយសារ​កម្តៅ និង​ជាតិពុល​កើនឡើង ស្រប​នឹង​បរិមាណ​ជាតិ​អំបិល​កើនឡើង​ផង​ដែរ ។ ហេតុនេះ​ហើយ​បានជា​ពួក​យើង​ត្រូវ​ប្រមូល​ផល​វា​ក្នុង​ពេល​នេះ​តែ​ម្តង ដើម្បី​ចៀសវាង​ការ​ខាតបង់​ច្រើន​ជាង​នេះ​ទៀត » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Khổng Văn Lệnh ជា​ម្ចាស់​កសិដ្ឋាន​មួយ​កន្លែង​នៅ​ក្នុង​ឃុំ Bảo Thuận ស្រុក Bến Tre’s ។

« អាកាសធាតុ​រាំង​ស្ងួត​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​គ្រឿង​សមុទ្រ​ត្រូវ​ប្រឈម​មុខ​នឹង​ផលវិបាក តាំងពី​តំបន់​កសិដ្ឋាន​ត្រូវ​បាន​កាត់​បន្ថយ​គួរ​ឲ្យ​កត់សម្គាល់ ។ ជាង​នេះ​ទៀត វា​មានការ​លំបាក​ក្នុង​ការ​ស្វែងរក​ប្រភព​នៃ​បង្គា ។ អាកាសធាតុ​ដ៏​អាក្រក់​នេះ​នឹង​កាត់​បន្ថយ​ផលិតផល​ជលផល និង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ធ្លាក់​ចុះ » ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Ngô Thanh Lĩnh អគ្គលេខាធិការ​ទូទៅ​នៃ​សមាគម​នាំ​ចេញ និង​ផលិត​អាហារ​សមុទ្រ ខេត្ត Cà Mau ។

លោក​រំពឹង​ថា ៖ « រោងចក្រ​ផលិត​បង្គា នឹង​អាច​ផលិត​បាន​ចាប់ពី​៥០% ទៅ​៦០% ចំណែក​ការ​នាំ​ចេញ​របស់​ខេត្ត​អាច​មាន​ទឹកប្រាក់​ត្រឹមតែ​១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រាក់​គោលដៅ​ចំនួន​១,២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។ ទន្ទឹម​នឹង​នេះ គ្រោះ​រាំង​ស្ងួត និង​កម្រិត​បរិមាណ​អំបិល ក៏​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ចិញ្ចឹម​ត្រី​អណ្តែង ដែល​កំពុង​ស្ថិត​ក្នុង​សភាព​ត្រដាបត្រដួស​រួច​ទៅ​ហើយ ដោយសារ​តែ​តម្លៃ​ទាប​ក្នុង​រយៈពេល​វែង » ។

យោង​តាម​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​ជលផល​នៅ​ឆ្នាំ​នេះ មាន​អត្រា​កើនឡើង​៨,២% គិត​ជា​ទឹកប្រាក់​ចំនួន​១,១​ប៊ី​លាន​ដុល្លារ ប៉ុន្តែ​សម្រាប់​គោលដៅ​នៅ​ឆ្នាំ​នេះ ត្រូវ​សម្រេច​ឱ្យ​បាន​នូវ​ទឹកប្រាក់​៧,១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ ហាក់ដូចជា​ពិបាក​នឹង​សម្រេច​បាន​ណាស់ ។

រដ្ឋមន្ត្រី​កសិកម្ម លោក Cao Đức Phát បាន​ណែនាំ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​គ្រប់គ្រង និង​គាំទ្រ​ដល់​វិស័យ​កសិកម្ម ដើម្បី​កាត់​បន្ថយឥទ្ធិពល​អាក្រក់​នៃ​គ្រោះ​រាំង​ស្ងួត និង​ការ​កើនឡើង​នៃ​បរិមាណ​អំបិល​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​។ ក្នុង​នោះ​ដែរ ការ​នាំ​ចេញ​គ្រឿង​សមុទ្រ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ចជាតិ ដូច្នេះ​ហើយ​នៅ​ឆ្នាំ​នេះ នឹង​មាន​គម្រោង​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​អាហារ​សមុទ្រ ដោយ​ផ្អែក​លើ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរ ភាព ៕