ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាំទីជម្រើសជាតិ ម្នាក់ទៀតហើយ ជាសះស្បើយពីកូវីដ ចំណែក ៤នាក់ទៀត ចាំអ៊ុតលទ្ធផល នៅថ្ងៃទី២២តុលា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ កែវ សុខ​សិលា គឺជា​កីឡា​ករទី​២ ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​។ កាល​មុននេះ ខ្សែការពារ សារ៉េត គ្រី​យ៉ា បានជា​សះស្បើយ​ពី​ជំងឺ​រាតត្បាត​ជា​សកល​នេះ​មុនគេ…

ភ្នំពេញ​៖ កែវ សុខ​សិលា គឺជា​កីឡា​ករទី​២ ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​។ កាល​មុននេះ ខ្សែការពារ សារ៉េត គ្រី​យ៉ា បានជា​សះស្បើយ​ពី​ជំងឺ​រាតត្បាត​ជា​សកល​នេះ​មុនគេ បន្ទាប់ពី​សម្រាក​ព្យាបាល​អស់​រយៈពេល ១០​ថ្ងៃ នៅ​ប្រទេស​បា​រ៉ែ​ន​។​

​ចំណែក​កីឡាករ​ជម្រើសជាតិ​កម្ពុជា ៤​នាក់​ទៀត រួមមាន កីឡាករ គួច សុ​កុម្ភៈ ចាន់ វឌ្ឍនាកា សឿ​យ វិសាល និង អ៊ា​ន ពិសី បានធ្វើ​តេស្ដ PCR នៅ​ថ្ងៃទី​២១​តុលា​នេះ​រួចរាល់​ហើយ​។ សមាជិក​ក្រុម​គោព្រៃ​កម្ពុជា​ទាំង ៤​នាក់ កំពុង​រង់ចាំ​លទ្ធផល ដែល​នឹង​ចេញ​នា​ថ្ងៃទី​២២​តុលា​ស្អែក​នេះ​។ នៅពេល​ជាសះស្បើយ​ពី​កូ​វីដ​១៩ ទើប​កីឡាករ​ជម្រើសជាតិ​កម្ពុជា​យើង អាចធ្វើ​ដំណើរ​ត្រឡប់មក​មាតុភូមិ​វិញ​។

​យ៉ាងណាក៏ដោយ ទោះជា​កីឡាករ សារ៉េត គ្រី​យ៉ា និង​កីឡាករ កែវ សុខ​សិលា បានធ្វើ​តេស្ដ PCR ហើយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​។ តែ​អ្នក​ទាំងពីរ ក៏ត្រូវ​ថែទាំ​សុខភាព និង​ស្ថិតក្នុង​ការតាមដាន​សុខភាព ដោយ​គ្រាន់តែ​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ចេញទៅ​សម្រាក នៅ​សណ្ឋាគារ​ខាងក្រៅ​។

​សូម​រម្លឹកថា កីឡាករ​ជម្រើសជាតិ​កម្ពុជា ៦​នាក់ រួមមាន​៖ សារ៉េត គ្រី​យ៉ា កែវ សុខ​សិលា គួច សុ​កុម្ភៈ ចាន់ វឌ្ឍនាកា សឿ​យ វិសាល និង អ៊ា​ន ពិសី បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅពេល​ប្រកួត​ជើង​ទី​១ ជាមួយ​កោះ​ហ្គាំ នៅ​ប្រទេស​ប៉ា​រ៉ែ​ន ក្នុងការ​ប្រកួត​ជម្រុះ​ពានរង្វាន់ AFC Asian Cup 2023 កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​។

​កីឡាករ​ជម្រើសជាតិ​របស់​កម្ពុជា ចំនួន ៦​នាក់​នេះ មិនអាច​ត្រឡប់​មកកាន់​មាតុប្រទេស​វិញ ជាមួយ​ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា​នោះទេ ក្រោយ​យកឈ្នះ​កោះ​ហ្គាំ ទាំង ២​ជើង​រួចមក​។ ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា ឈ្នះ​បាន​កៅអី ឡើងទៅ​ប្រកួត​ជុំ​ទី​៣ នៃ​ពានរង្វាន់ AFC Asian Cup 2023៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ