រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ មីនា ២០១៦ នេះ ស្ថិតនៅវត្ត «ប្រជុំសាគរ»ជ្រោយចង្វារ មានរៀបចំពិធីចែកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣៥គ្រួសារក្នុងសង្កាត់ជ្រោយចង្វា ក្រោមអធិបតីភាពលោកឃ្លាំង ហួត អភិបាលខណ្ឌ ព្រមទាំងភរិយាលោកស្រី អ៊ួង ផល្លា ជាប្រធានសមាគមនារីខណ្ឌ និងមានការចូលរួមពីលោកប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌផងដែរ ។
អំណោយដែលត្រូវចែកជូនក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត១ និងថវិកា៥ម៉ឺនរៀល ។ ក្នុងឱកាសនោះដែរ លោកឃ្លាំង ហួត ក៏បានមានប្រសាសន៍ដែរថា នេះជាលើកទី៣ហើយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្តល់អំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រ ។ ទោះបីជាអំណោយនេះបន្តិចបន្តួចក្តី ប៉ុន្តែគឺជាការចែករំលែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវការលំបាក និងខ្វះខាតនោះ ។
ចែករំលែកព័តមាននេះ