ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីបំផុត! រកឃើញក្រុមខ្លាំង​ចំនួន​២ ត្រៀមខ្លួន​ប្រជែង​​កាន់​ពាន​ជើងឯក

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទី​បំ​ផុត ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-Hun Sen Cup លើក ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ

រាជធានីភ្នំពេញ ៖ នៅ​ទី​បំ​ផុត ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-Hun Sen Cup លើក ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ ២០២១ បានរក​ឃើញ​បេ​ក្ខភាពវគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ គឺក្រុម​កោះ​កុង អេ​ហ្វ​ស៊ី និង​ខេត្ត​ត្បូងឃ្មុំ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ បាន​ក្លាយជា​អ្នក​ឈ្នះ​នៅ​វគ្គ​បញ្ចប់​ការ​ប្រ​កួតវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែតុលា​ ឆ្នាំ​២០២១​។

លទ្ធផល​ដែល​បាន​ស្ដែង​ឡើង គឺ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី បាន​យកឈ្នះ​ក្រុម​ខេត្តបន្ទាយមានជ័យ ក្នុង​លទ្ធផល ១-០ នៅ​កីឡដ្ឋាន AEU Sport Park​។ ក្នុង​ជំនួប​​យ៉ាងស្វិតស្វាញ​​នោះ ក្រុម​កោះកុង បាន​បើក​ការ​នាំមុខ​គូប្រជែង ១​គ្រាប់​មុន នៅ​វគ្គ​ទី​១ តាម​រយៈ​ការ​ទាត់​បាល់​ចេញពី​ជ្រុង ហើយ​បំប៉ោង​សំណាញ់​ទី​ដ៏​ល្អ ពី​សំណាក់​កីឡាករ ហ៊ឹ​ម រ៉ស់​សាលី នៅ​នាទី​៤៥+១ ហើយ​លទ្ធផល​នេះ បាន​រក្សា​រហូត​ដល់​ចប់ ៩០​នាទី បន្ទាប់​ពី​ក្រុម​បន្ទាយ​មាន​ជ័យ​ដែល​ជា​ក្រុម​ម្ចាស់ផ្ទះ បាន​ព្យាយាម​វាយបក​វិញ តែ​ធ្វើ​ពុំ​បាន​សម្រេច​។

ក្នុង​ជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ សម្រាប់​១​គូ​ទៀត ត្រូវ​បាន​គណៈ​កម្ម​ការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC សម្រេច​លុប ចោលការ​ប្រកួត ភ្លាម​ៗ​ដោយ​ផ្ដល់​ជ័យជម្នះ​ដល់​ខេត្ត​ត្បូងឃ្មុំ ក្នុង​លទ្ធផល​៣-០ លើ​ខេត្ត​បាត់​ដំបង​តែ​ម្ដង បន្ទាប់​ពី​រក​ឃើញ​ថា កីឡាករ​ខេត្តបាត់ដំបង​៤​រូប មាន​វិ​ជ្ជ​មាន​កូ​វី​ដ​-១៩ ហើយ​មិន​អនុញ្ញាត​អោយ​ក្រុម​ទាំង​ពីរ​ធ្វើការ​ប្រកួត​គ្នា​។ ការ​តេស្ត​​រក​ឃើញ​កូ​វីត​១៩ លើ​ក្រុម​កីឡាករ​របស់​ខេត្តបាត់ដំបង​នោះ ក៏​ផ្ដល់​ឱកាស​អោយ​ក្រុម​ម្ចាស់ផ្ទះ គឺ​ក្រុម​ខេត្តបន្ទាយមានជ័យ ទទួល​បាន​ចំណាត់ថ្នាក់​៣ ដោយ​ស័​យ​ប្រវត្តិ​ផង​ដែរ​។ ក្រុម​ខេត្តបាត់ដំបង ដែល​ជា​ក្រុម​ខ្លាំង​មួយ បាន​បង្ហាញ​ពី​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​របស់​ពួក​គេ​៤​នាក់ បែរជា​រក​ឃើញ​ថា​ផ្ទុក​កូ​វីដ​១៩ ហើយ​បង្ខំ​អោយ​ទទួល​ការ​ព្យាបាល និង អ្នក​ផ្សេង​ទៀត ត្រូវធ្វើ​ច​ត្តា​ឡី​ស័​ក្ត​។

យោង​តាម​ការ​ជូនដំណឹង​របស់ CNCC គឺ​បាន​រក​ឃើញ​កីឡាករ២​រូប របស់​ខេត្តបាត់ដំបង ពេល​ធ្វើតេស្ដ​មុន​ការ​ប្រកួត​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​១៨ ខែតុលា និង​បន្ដ​រក​ឃើញ​កីឡាករ​២​រូប​បន្ថែម​ទៀត មាន​វិជ្ជមាន កូ​វី​ដ​-១៩ ក្នុង​ការ​ធ្វើតេស្ដ​លើក​ទី​២ មុន​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២០ ខែតុលា នេះ​។ ដូច្នេះ យោង​តាម​បទបញ្ជា​ការ​ប្រកួត ក៏​ដូច​ជា​យោង​តាម​ស្មារតី​កិច្ច​ប្រ​ជុំ​បន្ទាន់​រវាង​ភាគី​ពាក់ព័ន្ធ CNCC ក៏​សម្រេច​លុប​ចោលការ​ប្រកួត​តែ​ម្ដង​។

លទ្ធផល​នេះ បាន​ធ្វើ​អោយ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី និង​ខេត្ត​ត្បូងឃ្មុំ នឹង​ត្រូវ​ជួប​គ្នា ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃ​ទី​២៣ ខែតុលា នេះ ដើម្បី​ប្រជែង​ពាន​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១​។ ទាំង​ក្រុម​កោះកុង និង​ត្បូងឃ្មុំ សុទ្ធតែ​បង្ហាញ​ជំហរ​រៀងខ្លួន​ថា នឹង​កាន់​ពាន​ជើងឯក​អោយ​បាន ប៉ុន្តែ​ក្ដី​សង្ឃឹម​មួយ​នេះ ក៏​ត្រូវ​ផ្នែក​លើ​សំណាង​ផង​ដែរ ព្រោះតែ​ការ​ប្រកួត​ជាក់ស្ដែង គឺ​តិច​និក និង​សមត្ថភាព​តែ​ម្យ៉ាង​។ យ៉ាងណាមិញ ​ក្រុម​មួយ​ក្នុង​ចំណោម​របស់​ពួក​គេ សុទ្ធតែ​ស័​ក្តិសម​កាន់​ពាន ដោយ​អ្នក​តាម​ដាន​​ក៏​ពិបាក​វាយតម្លៃ​ពី​អ្នក​ទទួល​ជ័យជម្នះ​មុន​ប្រកួត​៕

Picture
Picture
Picture
Picture
Picture