ការប្រណាំងរថយន្តF1ក្នុងទីលានប្រកួតលើកដំបូងនៅអូស្ដ្រាលី ទើបបញ្ចប់ជាមួយព្រឹត្តិការណ៍គួរឱ្យរន្ធត់មួយដែលរថយន្តប្រណាំងលោកFernando Alonso បានទៅបុកកង់ក្រោយរថយន្តលោកEsteban Gutierrez ពីក្រុម«Hass» F1 បណ្ដាលឱ្យក្រឡាប់ជាច្រើនត្រឡប់ទៅបោកនឹងរបាំងក្នុងល្បឿន២០០ម៉ៃល៍ ឬជាង៣០០គីឡូម៉ែត្រក្នុង១ម៉ោង ប៉ុន្តែលោកបែរជាគ្មានរបួស ។
ក្រោយចប់ការប្រកួតនៅព្រឹកថ្ងៃបន្ទាប់ ជើងឯកF1ពិភពលោក២ជំនាន់រូបនេះ ក៏បានបង្ហោះរូបភាពរបស់ខ្លួនកំពុងអានកាសែតទាក់ទងនឹងឧប្បត្តិហេតុខាងលើ។ បច្ចុប្បន្នលោកFernando Alonso ដែលស្ថិតក្នុងក្រុមHonda Mclaren កំពុងត្រៀមចូលប្រកួតF1បន្តនៅទីលានប្រទេសបារ៉ែន ក្នុងរវាងពីថ្ងៃទី១ដល់៣ មេសា ខាងមុខ ៕
ចែករំលែកព័តមាននេះ