ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សរ រាជសីហ៍ និង​ពេជ្រ សីហា ជួប​កីឡាករ​ថៃ​លើក​នេះ​អាច​ស្តារ​មុខមាត់​វិញ​បាន​ឬ​អត់ ?

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍ ទី​២៦ មីនា ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៤​ហើយ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍ ទី​២៦ មីនា ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៤​ហើយ ។ សម្រាប់​កីឡាករ សរ រាជសីហ៍ មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ និង​ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ ដែល​ទើប​ប្រកួត​បាន​១​លើក​ម្នាក់​ហើយ​ចាញ់​កីឡាករ​ថៃ​ដូច​គ្នា​នោះ ចាំ​មើល​លើក​នេះ​តើ​ពួក​គេ​អាច​ស្តារ​មុខមាត់​វិញ​បាន​ឬ​អត់ ?

ការ​ប្រកួត​របស់ សរ រាជសីហ៍ កាលពី​ថ្ងៃ​ទី​១៣ មីនា កន្លង​មក​នោះ ត្រូវ​កីឡាករ​ថៃ​ឈ្មោះ ផ្លាំ​ង​នុម លូក​ម៉ាខាម​រ៉ា​ន វាយ​ឱ្យ​សន្លប់​នៅ​ក្នុង​ទី​៤ ចំណែក​ពេជ្រ សីហា ចាញ់​ពិន្ទុ​កីឡាករ​ថៃ ឈ្មោះ ហ្វា​និមិត្ត វីរិយៈ​ហ្វា​ម ទាំង​មិន​អស់ចិត្ត​ឡើយ ។ ដោយឡែក សម្រាប់​ការ​ប្រកួត​លើក​នេះ សរ រាជសីហ៍ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ឈ្មោះ ហ្វា​និមិត្ត វីរិយៈ​ហ្វា​ម វិញ​ម្តង រីឯ ពេជ្រ សីហា ត្រូវ​ជួប​ជាមួយ​ផ្លាំ​ង​នុម លូក​ម៉ាខាម​រ៉ា​ន ។ ទោះបី​មានការ​ផ្លាស់​ប្តូរ​គូប្រកួត​ក៏អ្នក​តាមដាន​ការ​ប្រដាល់​ភាគច្រើន​ហាក់​មិន​សង្ឃឹម​ថា កីឡាករ​កម្ពុជា​អាច​យកឈ្នះ​កីឡាករ​ថៃ​បាន​ដែរ ព្រោះ​កីឡាករ​ថៃ​ទាំង​២​រូប​នេះ​សុទ្ធតែ​ជា​អ្នក​ជើង​ខ្លាំង​ពិបាក​បង្ក្រាប​បំផុត ។ គេ​ដឹង​ហើយ​ថា បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​របស់ សរ រាជសីហ៍ តិច​ជាង​គូប្រកួត ហើយ​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​លើ​ល្បិច​ប្រយុទ្ធ​របស់​ពួក​គេ​ទាំង​២​វិញ​នោះ គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ សូ​ម្បី​តែ​ផ្លែ​កែង​និង​ជង្គង់​ក៏​មិន​អាច​ប្រៀប​បាន​នឹង​ហ្វា​និមិត្ត វីរិយៈ​ហ្វា​ម​ដែរ ។ ចាំ​មើល សរ រាជសីហ៍ មានសំណាង​ឈ្នះ​ឬ​អត់​ក្នុង​ការ​ប្រកួត​លើក​នេះ ។

ចំណែក ពេជ្រ សីហា ក៏​មិនសូវ​ជា​សង្ឃឹម​ប៉ុន្មាន​ដែរ​សម្រាប់​ការ​ជួប​ប្រកួត​ជាមួយ​ផ្លាំ​ង នុម លូក​ម៉ា​ខាម​រ៉ា​ន លើក​នេះ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូប​នេះ ធ្លាប់​ផ្តួល សរ រាជ​សីហ៍ ឱ្យ​សន្លប់​នៅ​ក្រោម​កណ្តាប់ដៃ​របស់​គេ​រួច​ម្តង​មក​ហើយ ។ តាម​ពិត ពេជ្រ សីហា ក៏​ធ្លាប់​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែរ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ គេ​ហាក់​បីដូចជា​ធ្លាក់​កូដ​ជាង​មុន​ឆ្ងាយ​ណាស់ សូ​ម្បី​តែ​ស្នៀត​កែង​និង​ជង្គង់​របស់​គេ​ដែល​ធ្លាប់តែ​ធ្វើ​ឱ្យ​គូប្រកួត​ញាក់សាច់​គ្រប់​គ្នា​នោះ ពេល​នេះ​មិន​អាច​ប្រើ​ការ​បាន​ល្អ​ដូច​មុន​ទៀត​ឡើយ ។ គូ​នេះ ទោះបី​កីឡាករ​ថៃ​មានបទពិសោធន៍​ប្រកួត​តិច​ជាង ពេជ្រ សីហា ក្តី ប៉ុន្តែ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ​ល្អ​ជាង​។ ដូច្នេះ ពេជ្រ សីហា មិន​អាច​ធ្វេស​ប្រហែស​​បាន​ឡើយ ។

ក្រៅពី​គូ​ដណ្តើម​ខ្សែក្រវាត់​នៅ​លើ​សង្វៀន​ដដែល កីឡាករ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត្​កីឡា ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ ទេស ឧត្តម មក​ពី​ក្លិប​កង​ពលតូច​លេខ​៧០ និង​កីឡាករ ពេជ្រ ប៊ុ​ន​សេន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ គឿ​ប សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ក្នុង​នាម​ជា​គូ​មិត្តភាព ៕