ម៉ូតូ២គ្រឿងបុកគ្នាស្លាប់ម្នាក់ របួសធ្ងន់២នាក់
ខេត្តកំពង់ធំ ៖ ឧប្បទ្ទវហេតុនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦២ ក្នុងភូមិវល្លិយាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ២គ្រឿងជិះបញ្ច្រាសទិសគ្នាក្នុងល្បឿងលឿន លុះមកដល់ចំណុចកើតហេតុ ក៏បុកគ្នាពេញទំហឹងបណ្តាលឱ្យម៉ូតូសង់ ស៊េរី២០១៤ មួយគ្រឿង ជិះឌុបគ្នា២នាក់ បើកបរដោយឈ្មោះ យិន សោភ័ណ ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសធ្ងន់ រីឯអ៊ំស្រីសាច់ថ្លៃ ឈ្មោះ អៀង ហៀង អាយុ៦៧ឆ្នាំ ជិះពីក្រោយ រងរបួសធ្ងន់ដូចគ្នា អ្នកទាំង២រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ។ ចំណែកភាគីម្ខាងទៀតជិះម៉ូតូសង់ស៊េរីឆ្នាំ២០១១ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ សមត្ថកិច្ចពុំស្គាល់អង្តសញ្ញាណនោះទេ ពីព្រោះតាំងពីថ្ងៃកើតហេតុ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ ពុំទាន់ឃើញមានបងប្អូន ឬសាច់ញាតិណាមកសួររកនោះទេ ទើបគណៈកម្មការវត្តវល្លិយាវ សម្រេចបញ្ចុះសពនៅក្នុងបរិវេណវត្តតែម្តងទៅ ។ ដំណឹងនេះក៏ជាការអំពាវនាវដល់បងប្អូនណាដែលមានបាត់សមាជិកក្នុងក្រុមគ្រួសារ ដូចមានភិនភាគខាងក្រោម សូមអញ្ជើញទាក់ទងទៅគណៈកម្មការវត្តវល្លិយាវ ដើម្បីទទួលយកសពមកធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថា ជនរងគ្រោះអាយុប្រហែលជិត៣០ឆ្នាំ ស្លៀកខោខូប៊យ ពណ៌ខៀវ ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ជិះម៉ូតូស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខកំពង់ធំ 1C-5559 ស្លាប់នៅនឹងកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ