ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UCL ៖ Ronaldo តែ​ត​បញ្ចូល​ទី​ចុង​ម៉ោង​ជួយ Man Utd វាយបក​ឈ្នះ Atalanta

2 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​បិសាច​ក្រហម Manchester United បាន​វាយបក​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ Atalanta ដោយ​លទ្ធផល ៣-២ យ៉ាង​ភ្ញាក់

អង់គ្លេស ៖ ក្រុម​បិសាច​ក្រហម Manchester United បាន​វាយបក​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ Atalanta ដោយ​លទ្ធផល ៣-២ យ៉ាង​ភ្ញាក់ផ្អើល​ក្នុង​កីឡដ្ឋាន Old Trafford បន្ទាប់​ពី​ត្រូវ​គូប្រកួត​នាំមុខ​មុន ២-០​។ ខណៈ​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo គឺជា​អ្នក​ស្រោចស្រង់​៣​ពិន្ទុ​នៅ​ក្នុង​ជំនួប​មួយ​នេះ​។

នា​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល F នៃ​ក្រប​ខណ្ឌ UEFA Champions League កាលពី​យប់មិញ ក្រុម​ភ្ញៀវ​មានឱកាស​នាំមុខ​មុន​២​គ្រាប់​នៅ​វគ្គ​ទី​១ ដែល​រកបាន​ដោយ​ខ្សែបម្រើ Mario Pašalić នៅ​នាទី​១៥ និង​ខ្សែការពារ Merih Demiral នាទី​២៩​។ ប៉ុន្តែ​លុះ​ចូល​វគ្គ​ទី​២ ក្រុម​ម្ចាស់ផ្ទះ​វាយបក​យកឈ្នះ​តែ​ម្តង ដែល​សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Marcus Rashford នៅ​នាទី​៥៣ ខ្សែការពារ Harry Maguire នាទី​៧៥ និង​គ្រាប់​ជ័យជម្នះ​ដោយ​ខ្សែប្រយុទ្ធ Cristiano Ronaldo នាទី​៨១​។

ឆ្លងកាត់​៣​ប្រកួត​កន្លង​មក Man Utd ឈរ​កំពូល​តារាង​មាន​៦​ពិន្ទុ តាម​ពីក្រោយ​ដោយ Villarreal មាន​៤​ពិន្ទុ​ស្មើគ្នា​ជាមួយ Atalanta ខណៈ Young Boys នៅ​បាត​តារាង​មាន​៣​ពិន្ទុ​។

នេះ​គឺជា​គ្រាប់​បាល់​ទី​១៣៧ របស់ Cristiano Ronaldo នៅ​ក្រប​ខណ្ឌ Champions League ពី​ការ​បង្ហាញខ្លួន​ចំនួន ១៧៩​ប្រកួត​ជាមួយ​ក្លិប Man Utd (១៨​គ្រាប់​), Real Madrid (១០៥​គ្រាប់​) និង Juventus (១៤​គ្រាប់​)​។

ទន្ទឹម​នឹង​នេះ គឺជា​លើក​ទី​២​សម្រាប់ Ronaldo ដែល​រក​គ្រាប់​វាយបក​យកជ័យ​ជម្នះ​ជួយ Man Utd នៅ Champions League រដូវ​កាល​នេះ​។ ដោយ​កាលពី​ជំនួប​យកឈ្នះ​ក្រុម Villarreal លទ្ធផល ២-១ កាលពី​ចុងខែ​កញ្ញា​កន្លង​ទៅ ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ គឺជា​អ្នក​គ្រាប់​វាយបក​ជ័យជម្នះ​នៅ​នាទី​៩០+៥៕

https://www.youtube.com/watch?v=H4h-5iwdIUY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ