ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះបាញ់​សត្វ​គោ​ងាប់​អស់ ១១​ក្បាល ក្នុង​ពេល​តែ​មួយ

1 ខែ មុន

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា សត្វ​គោ​យ៉ាងតិច ​ចំនួន ​១១​ក្បាល ត្រូវ​រន្ទះបាញ់​ងាប់​ដំណាល​ៗ​គ្នា​ ក្នុង​ពេល​តែ​មួយ កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា សត្វ​គោ​យ៉ាងតិច ​ចំនួន ​១១​ក្បាល ត្រូវ​រន្ទះបាញ់​ងាប់​ដំណាល​ៗ​គ្នា​ ក្នុង​ពេល​តែ​មួយ កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២០ តុលា ២០២១នេះ នៅ​វាលស្រែ​មួយ​កន្លែង ក្នុងភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ស្រុក​សង្កែ​ ។

សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ទៀត​ថា សត្វ​គោមួយ​ចំនួន​ត្រូវ​រន្ទះបាញ់​ងាប់ ​ពេល​ម្ចាស់​កំពុង​ដេញ​ឲ្យ​ទៅ​ស៊ី​ស្មៅ ​ជុំ​គ្នា​នៅ​វាលស្រែ រីឯ​មួយ​ចំនួន​ទៀត ​ចង​នៅ​ក្នុង​ក្រោល​នៅឡើយ​ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី ២០ តុលានេះ មាន​ភ្លៀង​ដែល​លាយឡំ​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំង​ផង បាន​កើតឡើង​ទាំង​ព្រឹក​ព្រលឹម​តែ​ម្ដង នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ក្នុង​ខេត្តបាត់ដំបង​ ។

ដោយឡែក​នៅ​ខាង​ឃុំ​តា​ប៉ុន ស្រុក​សង្កែ គេ​ឃើញ​មាន​ភ្លៀង​ធ្លាក់ និងផ្គរ​រន្ទះ​យ៉ាង​ខ្លាំងក្លា​ផង រហូត​រន្ទះបាញ់​សត្វ​គោ​ងាប់​មួយ​ហ្វូង​បែប​នេះ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​ម្ចាស់​គោ​ទេ ​៕

Picture
Picture