ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ្វីលី​ពី​ន​នឹង​ស៊ើបអង្កេត​ករណី​ស​ម្លា​.​ប់​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​សង្គ្រាម​គ្រឿង​ញៀ​.​ន

2 ឆ្នាំ មុន

ហ្វីលីពីន ៖ ក្រសួងយុត្តិធម៌​ភី​លី​ពី​ន​នឹង​ធ្វើការ​ពិនិត្យ​ឡើង​វិញ​លើ​ករណី​ស​ម្លា​.​ប់​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀ​.​

ហ្វីលីពីន ៖ ក្រសួងយុត្តិធម៌​ហ្វី​លី​ពី​ន​នឹង​ធ្វើការ​ពិនិត្យ​ឡើង​វិញ​លើ​ករណី​ស​ម្លា​.​ប់​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀ​.​ន​របស់​លោក​ប្រធានាធិបតី Rodrigo Duterte ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​នៅ​ថ្ងៃ​ពុធ​នេះ​។

ក្រសួងយុត្តិធម៌​បាន​បញ្ចេញ​ព័ត៌មាន​លំអិត​នៅ​ថ្ងៃ​ពុធ​នេះ​អំពី​កា​រស​ម្លា​.​ប់​មនុស្ស ៥២​នាក់​ដោយ​ប៉ូ​លី​ស ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ ដែល​រហូត​មក​ទល់​ពេល​នេះ​មាន​អាយុកាល​៥​ឆ្នាំ​។

ភី​លី​ពី​ន​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​អង្គការសហប្រជាជាតិ​ដើម្បី​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ករណី​ស​ម្លា​.​ប់​ជា​ប្រព័ន្ធ​លើ​ជនសង្ស័យ​រាប់​ពាន់​នាក់ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ តុលាការ​ឧ​ក្រិ​.​ដ្ឋ​កម្ម​អន្តរជាតិ (ICC) បាន​ប្រកាស​ថា​ ខ្លួន​នឹង​ធ្វើការ​ស៊ើបអង្កេត​យុទ្ធនាការ​បង្ហូរ​ឈា​.​ម​របស់​លោក​ប្រធានាធិបតី Rodrigo Duterte​។

នៅ​ពេល​សួរ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា​តើ​ហ្វី​​លី​ពី​ន​នឹង​ពង្រីក​ការ​ស៊ើបអង្កេត​របស់​ខ្លួន​លើ​ករណី​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀ​.​ន​ឬ​យ៉ាងណា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Menardo Guevarra បាន​ថ្លែង​ដូច្នេះ​ថា «ពេលវេលា និង​ធនធាន​អនុញ្ញាតិ ក្រសួងយុត្តិធម៌​នឹង​ធ្វើការ​ពិនិត្យ​ឡើង​វិញ​លើ​ករណី​រាប់​ពាន់​នេះ​ផង​ដែរ​»។

ការ​ចេញផ្សាយ​ព័ត៌មាន​លំអិត​បែប​នេះ​បញ្ជាក់​ពី​ការ​ទទួលស្គាល់​ដ៏​កម្រ​របស់​ភី​លី​ពី​ន​ដែល​ថា មានការ​រំលោ.ភ​បំពាន​អាច​កើត​មាន​ឡើង​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀ​.​ន​។

លោកស្រី Michelle Bachelet ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​កាលពី​ខែ​នេះ បាន​ជុំរិញ​ឲ្យ​ភី​លី​ពី​ន​ផ្សព្វផ្សាយ​ពី​ការ​រក​ឃើញ​អំពី ៥២​ករណី ដូច្នេះ​ការងារ​របស់​រដ្ឋាភិបាល​ភី​លី​ពី​ន អាច​ត្រូវ​បាន​វាយតម្លៃ​។

នៅ​ក្នុង​ករណី​ជា​ច្រើន​ដែល​ក្រសួងយុត្តិធម៌​បាន​អង្កេត មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​បាន​ស​ម្លា​.​ប់​មិន​មាន​ដាន​រំសេវ​នៅ​លើ​ដៃ​របស់​ពួក​គេ​ឡើយ ឬ​ក៏​ពួក​គេ​មិន​មាន​កាំភ្លើង​ទាំងអស់​។

ក្រសួងយុត្តិធម៌​ក៏​បាន​និយាយ​ផង​ដែរ​ថា ប៉ូ​លី​សបាន​ប្រើប្រាស់​កម្លាំង​ហួសហេតុ បា​.​ញ់​ជនសង្ស័យ​នៅ​ចំងាយ​ជិត ហើយ​កំណត់​ត្រា​វេជ្ជសាស្ត្រ និង​កំណត់​ត្រា​ពាក់ព័ន្ធ​របស់​ប៉ូ​លី​សបាន​បាត់​។ ករណី​ទាំងនោះ​នឹង​ត្រូវ​ឆ្លងកាត់​ការ​ស៊ើបអង្កេត​បន្ថែម និង​ករណី​សាង​សំណុំរឿង​ដើម្បី​អាច​ចោទប្រកាន់​ប្រឆាំង​នឹង​មន្ត្រី​ប៉ូ​លី​ស​។

សូម​រម្លឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ប្រធានាធិបតី​ភី​លី​ពី​ន Rodrigo Duterte បាន​ប្រកាស​ថា​លោក​ចូល​និវត្តន៍​ពី​ឆាកនយោបាយ និង​មិន​ឈរឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​ឡើយ​។

បន្ទាប់​ពី​ឡើង​កាន់​តំណែង​នៅ​ខែមិថុនា ឆ្នាំ ២០១៦ លោក​បាន​ប្រកាសសង្គ្រាម​ប្រឆាំង​គ្រឿង​ញៀ​.​ន បណ្តាល​ឲ្យ​ជនសង្ស័យ​រាប់​ពាន់​នាក់​បាន​ស្លា​.​ប់ និង​ជា​ច្រើន​នាក់​ត្រូវ​ចាប់ខ្លួន​។

បើ​យោង​តាម​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ Amnesty International មនុស្ស​ជាង ៧.០០០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់ ដោយ​ប៉ូ​លី​ស ឬ​ជនប្រដាប់អាវុធ ក្នុង​អំឡុង​រយៈពេល ៦​ខែ​ដំបូង​នៃ​ការ​កាន់​អំណាច​របស់​លោក​។

នៅ​ក្នុង​ខែមិថុនា​កន្លង​ទៅ ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ដាក់​ពាក្យ​ធ្វើការ​ស៊ើបអង្កេត​ពេញលេញ​មួយ​ទាក់ទង​នឹង​សង្គ្រាម​គ្រឿងញៀ.ន​ដែល​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​នៅ​ភី​លី​ពី​ន ដោយ​មានការ​លើក​ឡើង​ថា​អាច​ជា​ឧក្រិ.ដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ