ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ជិះ​ម៉ូតូ​ដេញ​ធាក់​ម៉ូតូ​៣​គ្រឿង​ជ្រុល​ទៅ​បុក​កន្លែង​លក់​ត្រីអាំង​

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ដេញ​តាម​បុក​ម៉ូតូ​៣​គ្រឿង​​បណ្តាល​ឲ្យ​ម៉ូតូ​មួយ​គ្រឿង​រេចង្កូត​ទៅ​បុក​កន្លែង​លក់​ត្រីអាំង សាច់​មាន់​អាំង ពង​ទា កំពប់​ពាសពេញ​ផ្លូវ

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ដេញ​តាម​បុក​ម៉ូតូ​៣​គ្រឿង​​​បណ្តាល​ឲ្យ​ម៉ូតូ​មួយ​គ្រឿង​រេចង្កូត​ទៅ​បុក​កន្លែង​លក់​ត្រីអាំង សាច់​មាន់​អាំង ពង​ទា កំពប់​ពាសពេញ​ផ្លូវ តែ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ កាល​ពី​​វេលា​ម៉ោង​១​និង​១៥នាទី​​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ​មី​នា នៅ​ទល់មុខ​វត្ត​សន្សំ​កុសល ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​​សម្តី​ខាង​ម៉ូតូ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​មាន​គ្នា​៥​នាក់ (​ស្រី​​ម្នាក់) ជិះ​ម៉ូតូ​៣​គ្រឿង ​ចេញពីផ្ទះ​គោលបំណង​ទៅ​លេង​នៅខូ​ល​ក្លឹ​ប​ ស្ថិត​នៅ​ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ​​ស្រាប់តែ​មាន​បុរស​ម្នាក់ អាយុ​៣៥​ឆ្នាំ ជិះ​ម៉ូតូ​ ពណ៌​ខ្មៅ ​មួយ​គ្រឿង​ ធ្វើ​ដំណើរស្រប​ទិស​គ្នា ក្នុង​ស្ថានភាព​ស្រវឹង​​មក​ពីក្រោយ​​ដេញ​តាម​ធាក់​ម៉ូតូ​ពួក​គេ​ធ្វើ​ឱ្យ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​​ ​ជិះ​គ្នា​ពីរ​នាក់​​​ជ្រុល​ទៅ​បុក​កន្លែង​លក់​ត្រីអាំង មាន់​អាំង សាច់ក្រក ងៀត​គោ និង​បណ្តាល​ឱ្យ​កំពប់​​ពេញ​ផ្លូវ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ​ភ្លាម​ៗ​ខាង​ម៉ូតូ​បង្ក​​បម្រុង​រករឿង​វាយ​ទៅ​ខាង​ម៉ូតូ​ដែល​មាន​គ្នា​ច្រើន ​តែ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់ ទើប​ពួក​គេ​ទាំង​សងខាង​សម្របសម្រួល​គ្នា ​ដោយ​ខាង​ម៉ូតូ​ដែល​មាន​គ្នា​ច្រើន សុំ​យករួចខ្លួន​ទុក​នៅ​ខាង​ម៉ូតូ​PCX​ដែល​ជិះ​ម្នាក់ឯង នៅ​ដោះ​ស្រាយ​ជាមួយ​អ្នកលក់​ត្រីអាំង ។

ក្រោយ​ពេល​កើតហេតុ​ អ្នកលក់​ត្រីអាំង​កំពប់​ត្រីអាំង​អស់រលីង​បាន​ទារ​សំណង​១០០​ដុល្លារ ​តែ​ខាង​ម៉ូតូ​PCX ឱ្យ​​១០​ម៉ឺន​រៀល ​អ្នកលក់​ត្រីអាំង​មិន​ព្រម​ ​ចុះ​មក​នៅ​២០​ម៉ឺន​រៀល តែ​ដោយ​ការ​សម្របសម្រួលពី​សមត្ថកិច្ច ខាង​ម៉ូតូ​PCX​សុំ​សង​១៥​ម៉ឺន​រៀល រួច​ខាង​លក់​ត្រីអាំង ក៍​ព្រមយក់​ដើម្បី​បញ្ចប់រឿង  ៕