ជនសង្ស័យញៀនថ្នាំទាំង៦នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលកែប្រែ
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងប្រឆាំងគ្រឿងញៀនបានសហការណ៍ជាមួយកម្លាំងអធិការដ្ឋានស្រុកប្រាសាទបាគង
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងប្រឆាំងគ្រឿងញៀនបានសហការណ៍ជាមួយកម្លាំងអធិការដ្ឋានស្រុកប្រាសាទបាគង
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងប្រឆាំងគ្រឿងញៀនបានសហការណ៍ជាមួយកម្លាំងអធិការដ្ឋានស្រុកប្រាសាទបាគង ចុះប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់នូវសារធាតុញៀន រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ រួចបញ្ជូនទៅមណ្ឌលកែប្រែខេត្ត ខណៈពួកគេទាំងនោះកំពុងប្រើប្រាស់នៅតាមភូមិ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។ហេតុការណ៍ចុះបង្ក្រាបករណីខាងលើនេះបានធ្វើទ្បើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ស្ថិតនៅចំណុចភូមិត្រាង ឃុំកណ្តែង និងភូមិមមាញ ឃុំរលួស ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកវរៈសេនីយ៏ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀន បានប្រាប់ថាក្នុងការចុះប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ជាបន្តបន្ទាប់ មានទី១/ឈ្មោះ ឈួន ម៉ានីន ហៅខ្មោច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ទី២/ ឈ្មោះ ហ៊ត់ ចំណាន ភេទប្រុស អាយុ២៩ឆ្នាំមុខរបរគ្មាន រស់នៅភូមិដូវទាវ ឃុំរលួស ស្រុកប្រាសាទបាគង ទី៣/ ឈ្មោះ ម៉ាន់ សុផល ហៅក្បាលធំ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ទី៤/ ឈ្មោះ កង សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដេរ រស់នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ទី៥/ ឈ្មោះ គង់ សុខុម ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិមមាញ ឃុំរលួស ស្រុកប្រាសាទបាគង និងទី៦/ ឈ្មោះ សៅ សោម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិដូវទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកបានបញ្ជាក់ទៀតថា ក្រោយពីធ្វើការសាកសួររួចកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃចំនួន៥គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់មណ្ឌលស្តារនីតិសម្បទាបន្សាបជាតិញៀន នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប តាមបណ្តោយផ្លូវទៅបារាយណ៍ទឹកថ្លា៕
ចែករំលែកព័តមាននេះ