ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលឃាត់ខ្លួនក្មេងទំនើង៣នាក់ទំនេរពេកដេញកាប់អ្នកស្រុកដែលកំពុងអង្គុយនៅមុខផ្ទៈបណ្តាលរបួសម្នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នៅចំណុចអគារថ្មីស្ថិតភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានក្មេងទំនើង១ក្រុមមានគ្នា៣នាក់មានកាំបិតបានធ្វើសកម្មភាពដេញកាប់ទៅលើប្រជាពលរដ្ឋដែលកំពុងអង្គុយជជែកគ្នាលេងនិងបង់មុខផ្ទៈបណ្តាលឱ្យរបួសកែងដៃម្នាក់ សំណាងល្អបានរត់គេចខ្លួនទាន់ក្រោយធ្វើសកម្មភាពកាប់ហើយបានរត់គេចខ្លួនអស់។
លោកបានបញ្ជាក់ថា ក្រោយទទួលបណ្តឹងរបស់ជនរងគ្រោះរួចមក កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យមានចំនួន៣នាក់និងកាំបិតដែលធ្វើសកម្មភាពដែលឃាត់កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នៅចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងដែលទំនេរពេកគ្មានរឿងអីសោះដេញកាប់គេឯងដែលបង្កអសន្តិសុខធ្វើអោយប្រជាពលរដ្ឋភ័យក្លាចនិងភូមិ/ឃុំគ្មានសុវត្ថិភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តន៍តាមច្បាប់៕





ចែករំលែកព័តមាននេះ