សម្រាតខោក្មេងស្រី៩ឆ្នាំ លេងប្រដាប់ភេទ ត្រូវនគរបាលចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវបានមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវបានមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវបានមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ តាមពាក្យបណ្ដឹងចោទប្រកាន់ពីម្តាយក្មេងស្រីរងគ្រោះ ថាបានប៉ុនប៉ងរំលោភកូនស្រីគាត់អាយុ៩ឆ្នាំ កាលពីរសៀលថ្ងៃទី១៩ ខែមីនា មុនការចាប់ខ្លួន២ថ្ងៃ នៅចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខណៈដែលជនសង្ស័យរូបនោះ និងក្មេងស្រីរងគ្រោះ ទៅមើលឆ្កែឈឺមាត់ទន្លេ ។
លោក ឌុច ចំរើន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់របស់ស្នងការដ្ឋាននគរបាលខេត្តបាននិយាយឲ្យដឹងថា ជនសង្ស័យប៉ុនប៉ងចាប់រំលោភក្មេងស្រីជាអនីតិជនរូបនោះមានឈ្មោះ សៀក សុខា អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ចំណែកក្មេងស្រីរងគ្រោះមាន អាយុ៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ប្រភពដដែលបានបន្តថា កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ក្មេងស្រីរងគ្រោះបានដើរតាមជនសង្ស័យ ទៅមើលឆ្កែឈឺ ដេកនៅមាត់ទន្លេ ពេលទៅដល់ឃើញឆ្កែឈឺមែន ។
ពេលនោះ ឈ្មោះសៀក សុខា ដែលជាជនសង្ស័យ បានអោយកុមារីរងគ្រោះ ជួយបីឆ្កែឲ្យ គឺពេលនោះហើយដែលជនសង្ស័យបានឆ្លៀតឱកាស ចាប់សម្រាតសំពត់នាងចុះក្រោមដល់ត្រឹមជង្គង់ ហើយបានយកដៃចាប់លេងប្រដាប់ភេទ កុមារីរងគ្រោះ ។ ភ្លាមនោះកុមារីរងគ្រោះ បានទម្លាក់ឆ្កែចោល រត់ឡើងគោក និងទៅប្រាប់ម្តាយ ។ ប្រភពដដែលបានបន្តថា ក្រោយពីម្តាយបានដឹងរឿងនេះ ក៏បានដឹកដៃកូនមកសាកសួរ តែត្រូវឈ្មោះសៀក សុខា បានប្រកែកតែកុមារីរងគ្រោះ បានស្រែកថា ពូធ្វើផ្តេសផ្តាសមកលើខ្ញុំ ។
ក្រោយកើតហេតុ ជនសង្ស័យបានគេចទៅផ្ទះម្តាយ នៅភូមិក្អែកពង ស្រុកកំពង់ត្រឡាច បាន២ថ្ងៃដោយនឹកស្មានថាគ្មានរឿងអ្វីកើតឡើង ក៏ត្រឡប់មកវិញត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ ក្រោយពីការសាកសួរ របស់មន្ត្រីនគរបាលជំនាញ នៅស្នងការដ្ឋាននគរបាលខេត្ត ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន ហើយត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយចោទពីបទប៉ុនប៉ងចាប់រំលោភ និងប្រទូសកេរ្តិ៍ ៕
ចែករំលែកព័តមាននេះ