រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបិទហាងខារ៉ាអូរខេ KTV «សំនៀងត្រជាក់ចិត្ត» ដោយចោទប្រកាន់ថា បង្កភាពអនាធិបតេយ្យ ដោយហាងមួយនេះមានភ្ញៀវបង្កទំនាស់វាយតប់គ្នា កាលពីយប់ថ្ងៃទី២១ ខែមីនា ។ ធ្វើឲ្យមានការភ័យខ្លាច និងរំខានដល់អ្នកជិតខាង មិនតែប៉ុណ្ណោះគ្មានច្បាប់ទម្លាប់ថែមទៀត មិនបានស្ដាប់តាមការណែនាំក្នុងពេលកន្លងមក ទើបពេលនេះសម្រេចបិទផ្អាកប្រកបអាជីវកម្មជាបណ្ដោះអាសន្នសិន ។
កាចុះបិទហាងខារ៉ាអូខេខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានម្ចាស់ឈ្មោះ អ៊ឹម ស៊ីវន ភេទប្រុស បាននិយាយថា ការរកស៊ីដោយសុចរិត គាត់មិនចង់ឲ្យមានរឿងអ្វីកើតឡើងនៅក្នុងហាងនោះទេ ។ ប៉ុន្តែនៅតែមានរឿងបន្តិចបន្តួចចៀសមិនផុត ហើយការបើកនេះ ហាងគាត់មានច្បាប់ចាស់ តែហួសសុពលភាព ប៉ុន្តែគាត់មិនបានព្រងើយកន្តើយឡើយ គាត់រត់ការធ្វើច្បាប់ថ្មីហើយ តែច្បាប់ថ្មីនោះមិនទាន់ធ្លាក់មក ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ