ហេតុការណ៍ចលាចលមួយបានកើតឡើងក្នុងមជ្ឈដ្ឋានបាល់ទាត់ប្រទេសម៉ារ៉ុកដោយអ្នកគាំទ្របានវាយតប់គ្នាក្រោយចប់ការប្រកួតក្នុងលីកដែលក្លិបRaja Casablanca យកឈ្នះក្លិបChabab Rif Al Hoceima ២-១ កាលពីថ្ងៃទី១៩ មីនា កន្លងទៅ បណ្ដាលឱ្យមានអ្នកស្លាប់២នាក់ របួស៥៤នាក់ និងត្រូវបានចាប់ខ្លួនចំនួន៣១នាក់ ។
ទីភ្នាក់ងារព័ត៌មានបរទេសកាលពីពេលថ្មីៗនេះផ្សាយថា ហេតុការណ៍ចលាចលបានកើតឡើងនៅក្នុងក្រុមអ្នកគាំទ្រជាម្ចាស់ទឹកដី ដោយមានអុជកាំជ្រួចរួមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងទីលានប្រកួតក្រោយពេលចប់ការប្រកួតហើយក៏មានការវាយតប់គ្នាទៀតផងដែលរហូតមកដល់ពេលនេះនៅមិនទាន់់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ ៕
ចែករំលែកព័តមាននេះ