ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងរីករាយ ! កីឡាករមួយរូបក្នុងចំណោម៦រូបឆ្លងកូវីដ-១៩កន្លងមកបានជាសះស្បើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​រីករាយ​មួយ​សម្រាប់​កម្ពុជា ក៏​ដូច​ជា​ អ្នក​ស្នេហា​វិស័យ​កីឡាក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា កីឡាករ​ជម្រើសជាតិ​កម្ពុជាសា​រ៉េ​ត គ្រី​យ៉ា បានជាសះស្បើយ​ពី​ជំងឺកូ​វី​ដ​-១៩ ហើយក្រោយ​សម្រាក​ព្យាបាល១០​ថ្ងៃនៅ​ប្រទេស​បា​រ៉ែ​ន ​។…

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​រីករាយ​មួយ​សម្រាប់​កម្ពុជា ក៏​ដូច​ជា​ អ្នក​ស្នេហា​វិស័យ​កីឡាក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា កីឡាករ​ជម្រើសជាតិ​កម្ពុជាសា​រ៉េ​ត គ្រី​យ៉ា បានជាសះស្បើយ​ពី​ជំងឺកូ​វី​ដ​-១៩ ហើយក្រោយ​សម្រាក​ព្យាបាល១០​ថ្ងៃនៅ​ប្រទេស​បា​រ៉ែ​ន ​។ រីឯ​កីឡាករ ៥​នាក់​ទៀត រួម​មាន ចាន់ វឌ្ឍនាកា​, គួ​ច សុ​កុម្ភៈ​, កែវ សុខ​សិលា​, សឿ​យ វិសាល និង អ៊ា​ន ពិសី កំពុង​បន្ត​ការ​តាមដាន និង​គ្រោង​ធ្វើតេស្ដ​ដ​ដោយ​ម៉ាស៊ីន PCR តាម​ក្រោយ ខណៈ​អ្នកគាំទ្រ​បាន​បួងសួង​ឱ្យ​កីឡាករ​ទាំងអស់​ជា​សះស្បើយ​ពី​ជំងឺឆ្លង​មួយ​នេះ​ឆាប់​ៗ ។

តាម​ការ​បញ្ជាក់​របស់​សាមីខ្លួន សា​រ៉េ​ត គ្រី​យ៉ា បានធ្វើតេស្ដ PCR កាលពីម្សិលមិ​ញ និងទទួលបានលទ្ធផលអ​វិ​ជ្ជមាននៅថ្ងៃនេះ ​។ បន្ទាប់មកគេ ក៏ទទួលបានការអនុញ្ញាតឲ្យចេញទៅសម្រាកនៅស​ណ្ឋាគារខាង​ក្រៅ ​។ គ្រី​យ៉ាបន្ដ​ថា ការ​ធ្វើតេស្ដមុនគេ​នេះ ព្រោះ ខ្លួន​រក​ឃើញ​វិជ្ជមាន​មុន តាំង ពីមុនការ ប្រកួតជើងទី​១ ជាមួយ​កោះ​ហ្គាំមក​ម្ល៉េះ​។

ចំណែក​កីឡាករ ៥​នាក់​ទៀត នឹង​ធ្វើតេស្ដ PCR ជាបន្ដបន្ទាប់តាមក្រោយ​ ។ បន្ទាប់ពីជាសះស្បើយទាំងអស់គ្នាទើប​ពួក​គេ​ត្រឡប់​មក​មាតុភូមិ​វិញ​។ ដូច្នេះ សា​រ៉េ​ត គ្រី​យ៉ា នឹង​ត្រូវ​សម្រាក​នៅ​សណ្ឋាគារ​មួយ​កន្លែង ដើម្បីរង់ចាំមិត្តរួម ក្រុមផ្សេងទៀត ដែល​គ្រោង​នឹង​ធ្វើតេស្ដ​នា​ថ្ងៃ​ទី​២១ ខែ តុលា ខាងមុខ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ គ្រី​យ៉ា ​។

សូម​ជូនពរ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង៦​រូបជួបតែសំណា​ងល្អពិសេសកីឡាករដែល​នឹង​ធ្វើតេស្ដ PCR នា​ពេល​ឆាប់​ៗ​ខាង​មុខ សូមទទួល បានលទ្ធផលអ​វិ​ជ្ជមានទាំងអស់គ្នា ដើម្បី ឆាប់បានវិល​ត្រឡប់មកមា​តុភូមិកម្ពុជាវិញ​ ។

គួរ​ដឹង​ថា កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង ៦​រូប​ខាងលើបានរកឃើញវិ​ជ្ជមានកូ​វី​ដ​-១៩ ក្នុង​ពេល​បំពេញបេសកកម្ម​នៅ​ប្រទេស​បា​រ៉ែ​នក្នុងការប្រ កួតជម្រុះ Play-Off នៃ​ពានរង្វាន់ AFC Asian Cup China 2023 ជាមួយក្រុមកោះ​ហ្គាំ ស្រប​ពេល​ក្រុម​គោព្រៃ​កម្ពុជាបានយកឈ្នះកោះហ្គាំទាំង​២​ជើង ក្នុង​លទ្ធផល ៣-១ ដើម្បី​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣ នៃ ពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ