ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កំណត់​អត្រាកំណើន​សេដ្ឋកិច្ច​ទាប​នៅ​ក្នុង​ឆ្នាំ​2016​នេះ

8 ឆ្នាំ មុន

ប្រទេស​ប៉េ​កាំ​ង ៖ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ព្រួយបារម្ភ​នៃ​សេដ្ឋកិច្ច​សកល ចិន​គ្រោង​នឹង​កំណត់​កំណើនសេដ្ឋកិច្ច​ក្នុង​ចន្លោះ​៦,៥% ទៅ​៧%​ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​មាន​សញ្ញា​មួយ​ចំនួន​ថា សេដ្ឋកិច្ច​ចិន​នៅ​តែ​បន្ត​ធ្លាក់​ចុះ ។

ប្រទេស​ប៉េ​កាំ​ង ៖ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ព្រួយបារម្ភ​នៃ​សេដ្ឋកិច្ច​សកល ចិន​គ្រោង​នឹង​កំណត់​កំណើនសេដ្ឋកិច្ច​ក្នុង​ចន្លោះ​៦,៥% ទៅ​៧%​ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​មាន​សញ្ញា​មួយ​ចំនួន​ថា សេដ្ឋកិច្ច​ចិន​នៅ​តែ​បន្ត​ធ្លាក់​ចុះ ។

ការ​កំណត់​គោលដៅ​សេដ្ឋកិច្ច​ក្រោម​អត្រា​៧%​នេះ គឺ​តាំងពី​ប្រទេស​ចិន​បាន​ធ្វើ​កំណែទម្រង់​នៅ​ចុង​ទសវត្សរ៍​៧០​មក​ម្ល៉េះ ។ នេះ​ក៏​ជា​លើក​ដំបូង​ផង​ដែរ​ក្នុង​រយៈពេល​២​ទសវត្សរ៍ ដែល​ចិន​កំណត់​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​ចន្លោះ ជា​ជាង​កំណត់​ក្នុង​អត្រា​ជាក់លាក់​ណាមួយ ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចាប់អារម្មណ៍​នៃ​ព្រឹទ្ធសភា ខណៈ​ពួក​គេ​កំពុង​តែ​ជំរុញ​ការ​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច​រយៈពេល​វែង ។

« ការ​កំណត់​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​ចន្លោះ​នេះ គឺជា​ការ​រំពឹង​ទុក​របស់​ទីផ្សារ និង​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព ក៏​ដូច​ជា​រក្សា​តុល្យភាព​នៃ​ភាព​មានការ​ងារ​ធ្វើ​ផង​ដែរ ។ មិនតែប៉ុណ្ណោះ ការ​ធ្លាក់​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​ចិន​ត្រឹម​អត្រា​៦,៩% ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​២៥​ឆ្នាំ បាន​ធ្វើ​ឲ្យ​ចិន​ជួបនឹង​ការ​លំបាក​ជា​ខ្លាំង ខណៈ​ដែល​តម្រូវការ​សកល និង​ការ​វិនិយោគ​ធ្លាក់​ចុះ »​។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Li Keqiang អ្នកដឹកនាំ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​សភាជាតិ ។

លោក Li Keqiang បន្ថែម​ថា ៖ « នៅ​ឆ្នាំ​នេះ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន​បាន​ប្រឈម​នឹង​ផលវិបាក​ជា​ខ្លាំង ដូច្នេះ​គ្រប់​គ្នា​គួរតែ​ត្រៀមខ្លួន​តស៊ូ​ដើម្បី​ជម្នះ​ឲ្យ​បាន » ។ទោះជា​យ៉ាងណា លោក​មិន​បាន​កំណត់​គោលដៅ​ជាក់លាក់​ណាមួយ​នៃ​អត្រាកំណើន​សេដ្ឋកិច្ច​ឡើយ ។

ក្រុម​អ្នកវិភាគ​និយាយ​ថា វា​អាច​បង្ក​ដោយសារ​តែ​មាន​ផលវិបាក​ក្នុង​ការ​ព្យាករ​ចំនួន ឬ​គោលដៅ​នៅ​ឆ្នាំ​មុន ដែល​បាន​កំណត់​អត្រា​៦% ដែល​នេះ​គឺជា​តួលេខ​ខ្ពស់កប់ពពក។ គួរ​បញ្ជាក់​ថា ការ​នាំ​ចូល​របស់​ចិន​បាន​ធ្លាក់​ចុះ​១៤,២% ចំណែក​ការ​នាំ​ចេញ​វិញ បាន​ធ្លាក់​ចុះ​២,៨% កាលពី​ឆ្នាំ​មុន ។

មិនតែប៉ុណ្ណោះ ចិន​កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​អត្រា​អត់​ការងារ​ធ្វើ និង​ការ​កើនឡើង​នៃ​អ​ស្ថិរភាព​សង្គម ខណៈ​ចិន​បាន​កាត់​បន្ថយ​ក្រុមហ៊ុន​របស់​រដ្ឋ​ដែល​គ្មាន​ប្រសិទ្ធភាព និង​ក្រុមហ៊ុន​ដែល​បាន​បញ្ឈប់​បុគ្គលិក ។ ជាក់ស្តែង អត្រា​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ទីក្រុង​ស្មើនឹង​៤,៥% ។

ជាមួយ​គ្នា​នេះ ឱនភាព​របស់​ចិន​មាន​ទឹកប្រាក់​ចំនួន​៤៦០​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ស្មើនឹង​អត្រា​៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប បើ​ធៀប​នឹង​ឱនភាព​ឆ្នាំ​មុន មាន​អត្រា​តែ​២,៤% ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា លោក Li Keqiang លើក​ឡើង​ថា ៖ « សេដ្ឋកិច្ច​ចិន​នឹង​ជួយ​ពង្រឹង​ដល់​ការ​បង្កើន​ជំនាញ និង​អប់រំ​ពលក​ក្នុង​ការ​ឈាន​ជើង​ចូល​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់ និង​តម្លៃ​កាន់តែ​ខ្ពស់​ផង​ដែរ » ។

ផែនការ​ថ្មី​របស់​ចិន ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​ខ្លួន​នៅ​ឆ្នាំ​២០២០ គឺ​ត្រូវ​យក​ឱ្យ​បាន​អត្រា​៦,៥% នៃ​កំណើន​ជា​មធ្យម​អប្បបរមា ៕