ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូទៅផ្ទះ ត្រូវក្រុមក្មេងទំនើង ជិះម៉ូតូដេញ​កាប់ ប៉ុនប៉ងប្លន់យកម៉ូតូ

1 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ បុរស​ម្នាក់ ជិះ​ម៉ូតូ​មក​អង្គុយលេង នៅ​ម្តុំ​សួន​កុមារ​វត្តភ្នំ ខណ​:​ជិះ​ម៉ូតូ​ត្រលប់​ទៅផ្ទះ​វិញ ក៏​លេចមុខ​ជនសង្ស័យ​ចំនួន ២​ម៉ូតូ មាន​គ្នា ៤​នាក់ ប្រដាប់​ដោយ​កាំបិតប៉័ងតោ​២…

ភ្នំពេញ​៖ បុរស​ម្នាក់ ជិះ​ម៉ូតូ​មក​អង្គុយលេង នៅ​ម្តុំ​សួន​កុមារ​វត្តភ្នំ ខណ​:​ជិះ​ម៉ូតូ​ត្រលប់​ទៅផ្ទះ​វិញ ក៏​លេចមុខ​ជនសង្ស័យ​ចំនួន ២​ម៉ូតូ មាន​គ្នា ៤​នាក់ ប្រដាប់​ដោយ​កាំបិតប៉័ងតោ​២ បាន​ដេញ​កាប់​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​ស៊ុយ​សុ​គី​និ​ច មួយគ្រឿង តែ​មិនបាន​សម្រេច ព្រោះ​ជនរងគ្រោះ​តដៃ បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៣ និង ៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​លេខ​១០២ ខាងត្បូង​រង្វង់​មូល​វត្តភ្នំ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។

​ជនរងគ្រោះ ឈ្មោះ លី អាយុ ៣០​ឆ្នាំ មុខរបរ​ទិញ​ទូរស័ព្ទ​ខូចៗ ស្នាក់នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។ ជនរងគ្រោះ បាន​ប្រាប់ថា មុន​កើតហេតុ គឺ​រូបគាត់ បាន​ជិះ​ម៉ូតូ​ពី​សង្កាត់​ជ្រោយចង្វារ មក​អង្គុយលេង​ជាមួយ​អ្នក​ស្គាល់ នៅ​កន្លែង​លក់​ទឹក ម្តុំ​សួន​កុមារ​វត្តភ្នំ​។ លុះដល់​ម៉ោង​កើតហេតុ រូបគាត់​ក៏​ជិះ​ម៉ូតូ ម៉ាក ស៊ុយ​សុ​គី​និ​ច ស្លាក​លេខ ស្វាយរៀង 1K-0013 ត្រលប់​ទៅផ្ទះ​វិញ ដោយ​ធ្វើដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវ​លេខ​១០២ មកដល់​កែង​ផ្លូវ​ព្រះ​ន​រោ​ត្ដម ក៏​លេចមុខ​ជនសង្ស័យ​ចំនួន ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា ប៊ីត ធ្វើដំណើរ​ស្រប​ទិស​គ្នា តែ​ម៉ូតូ​ជនសង្ស័យ ជិះ​ពីក្រោយ ហើយ​ជនសង្ស័យ ដែល​អង្គុយ​នៅក្រោយ បាន​ទាញ​កាំបិត កាប់​លើ​ជនរងគ្រោះ​មួយ​កាំបិត ត្រូវចំ​មួក​ការពារ បណ្តាលអោយ​បែក​។ ភ្លាមៗ​ក៏​លេចមុខ​ជនសង្ស័យ មក​ចំនួន ២​នាក់​ទៀត ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ស្កុប​ពី មក​បម្រុង​កាប់​មក​គាត់​ទៀត ធ្វើ​ឲ្យ​គាត់​ភ័យ​ស្លន់ស្លោ ក៏​ផ្តួល​ម៉ូតូ​ចោល រត់​យករួចខ្លួន​។ ឃើញ​ដូច្នោះ ក្រុម​ជនសង្ស័យ បាន​លើកយក​ម៉ូតូ​ជនរងគ្រោះ បម្រុង​ជិះ​រត់គេចខ្លួន ក៏ត្រូវ​គាត់​ត្រលប់មក​ប្រតាយប្រតប់​គ្នា​ម្តងទៀត និង​ស្រែក​ឆោឡោ អោយគេ​ជួយ ទើប​ជនសង្ស័យ ភ័យ​ស្លន់ស្លោរ ក៏​រត់ឡើង​ម៉ូតូ ជិះ​រត់គេចខ្លួន បាត់ស្រមោល​។

​ក្រោយ​កើតហេតុ ជនរងគ្រោះ មិនបាន​ដាក់ពាក្យ​បន្តឹង​ទេ និង​បាន​ជិះ​ម៉ូតូ ត្រលប់​ទៅផ្ទះ​វិញ ដោយ​ខ្លួនឯង បាត់ស្រមោល​៕​

Picture
Picture
Picture