ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ក្រុម​ចុង​ក្រោយ កំពុង​ត្រៀមខ្លួនប្រជែង​​លើក​ពាន

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ទី​បំផុត ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ប្រចាំឆ្នាំ​២០២១

​រាជធានីភ្នំពេញ ៖ ទី​បំផុត ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ប្រចាំឆ្នាំ​២០២១ បាន​រក​ឃើញ​បេក្ខភាព​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ក្រោយ​បញ្ចប់​ការ​ប្រកួត​វគ្គ ៨​ក្រុម​ចុង​ក្រោយ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ដោយ​៤​ក្រុម​ដែល​ត្រៀមខ្លួន​ប្រជែង​​​លើក​ពាន​ឆ្នាំ​នេះ រួម​មាន ក្រុមបាល់ទាត់​ខេត្ត​ត្បូងឃ្មុំ​, ខេត្តបាត់ដំបង​, ខេត្តបន្ទាយមានជ័យ និង​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី​។

ចំពោះ​លទ្ធផល​ការ​ប្រកួត​វគ្គ៨​ក្រុម​ចុង​ក្រោយ រួម​មាន​ខេត្ត​ត្បូងឃ្មុំ បាន​យកឈ្នះ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ២-០ នៅ​កីឡដ្ឋាន AEU Sport Park​។ ខេត្តបាត់ដំបង បាន​យកឈ្នះ​ខេត្តកណ្ដាល ៧-១ នៅ​កីឡដ្ឋាន 7NG​។ ខេត្តបន្ទាយមានជ័យ យកឈ្នះ​ក្រុម​សៀមរាប អេ​ហ្វ​ស៊ី ១-០ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​រ​វ៉េ និង​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី បាន​យកឈ្នះ​ខេត្តកំពង់ឆ្នាំង ៩-១ នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់​។

យោង​តាម​រូបមន្ដ​ប្រកួត ក្រុម​ទទួល​បាន​ជ័យជម្នះ​ខាងលើ ត្រូវ​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​កម្មវិធី​ប្រកួត​វគ្គ​បន្ដ គឺ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ជួប​ខេត្តបាត់ដំបង និង​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី ត្រូវ​ជួប​ក្រុមបាល់ទាត់​ខេត្តបន្ទាយមានជ័យ​។ ការ​ប្រកួត​វគ្គ ៤​ក្រុម​ចុង​ក្រោយ​នេះ នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២០ ខែតុលា​នេះ ដើម្បី​កាត់សេចក្ដី​រក​ក្រុម​ខ្លាំង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១​។

ក្រុម​នីមួយ​ៗ សុទ្ធតែ​បង្ហាញ​មហិច្ឆតា​លើក​ពាន​ដូច​គ្នា ជាមួយនឹង​ជំនឿ​ចិត្ត​ខ្ពស់ បើ​ទោះជា​គូប្រកួត​របស់​ខ្លួន​សុទ្ធតែ​មាន​កម្លាំង​ខ្លាំង​។ ឱកាស​មក​ដល់​វគ្គ​នេះ អ្នកគាំទ្រ​យល់​ថា បើ​ទោះជា​មិន​បាន​តំណែង​លេខ​១ តែ​ក៏​ពិតជា​ឈាន​ឡើង​នៅ​ក្នុង​ក្រសែភ្នែក​អ្នក​តាមដាន​ផង​ដែរ ដោយសារ​តែ​ឱកាស​៤​ក្រុម​ចុង​ក្រោយ គឺ​មិនមែន​ជា​រឿង​ធម្មតា​។ ក្រុម​ទាំង​៤ ប្រកាស​ថា​នឹង​ប្រឹង​អោយ​អស់ពី​សមត្ថភាព ដើម្បី​ដណ្ដើម​ឱកាស​ដែល​ខ្លួន​ស្រ​ម៉ៃ ខណៈ​ដែល​ក្រុម​លើក​ពាន គឺ​មិន​អាច​មាន​ស្ទួន​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ