ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចុងខែ​តុលា​មហា​ឆ្នាំ​រកា​មានលាភធំឯឆ្នាំ​៥​ទៀតក៏អស្ចារ្យ

2 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​ល្បី​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​ថា អ្នក​កើត​ឆ្នាំ​ទាំងនេះ​ត្រូវ​ផ្លាស់​ប្ដូរ​ខ្សែជីវិត​ប្តូរ​ជោគជតារាសី​លើក​វាសនា​ប្រែ​ជីវភាព​ជួប​មហា​សំណាង​មាន​លុយ​មាសប្រាក់​លាភ​ជ័យ​សិរី​សួស្តី​នៅ​ចុងខែ​តុលា​នេះ​ហើយ ។ បើ​តាម​តម្រា​ចារ​ថា បើ​ឆ្នាំ​ទាំង​៦​នេះ​ធ្លាប់​មានទុក្ខ ទោស ទុក្ខ​ភ័យ​គ្រោះ​ចង្រៃ​ជាប់​តាម​ពី​មុន​មក​នោះ ទុក្ខ​ភ័យ​ចង្រៃ​ទាំងនោះ​នឹង​ត្រូវ​វិនាស​សាបសូន្យ អន្តរធាន​គ្មាន​សល់​អ្វី​ឡើយ លោក​អ្នក​ក៏​នឹង​ងើបឡើង​ខ្លាំង​តែ​ម្តង…

យោង​តាម​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​ល្បី​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​ថា អ្នក​កើត​ឆ្នាំ​ទាំងនេះ​ត្រូវ​ផ្លាស់​ប្ដូរ​ខ្សែជីវិត​ប្តូរ​ជោគជតារាសី​លើក​វាសនា​ប្រែ​ជីវភាព​ជួប​មហា​សំណាង​មាន​លុយ​មាសប្រាក់​លាភ​ជ័យ​សិរី​សួស្តី​នៅ​ចុងខែ​តុលា​នេះ​ហើយ ។

បើ​តាម​តម្រា​ចារ​ថា បើ​ឆ្នាំ​ទាំង​៦​នេះ​ធ្លាប់​មានទុក្ខ ទោស ទុក្ខ​ភ័យ​គ្រោះ​ចង្រៃ​ជាប់​តាម​ពី​មុន​មក​នោះ ទុក្ខ​ភ័យ​ចង្រៃ​ទាំងនោះ​នឹង​ត្រូវ​វិនាស​សាបសូន្យ អន្តរធាន​គ្មាន​សល់​អ្វី​ឡើយ លោក​អ្នក​ក៏​នឹង​ងើបឡើង​ខ្លាំង​តែ​ម្តង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​គ្មាន​អ្វី​ប្រៀប មាន​មហា​ទ្រព្យ មានយស​ស័ក្តិ ឋានៈ​ខ្ពង់ខ្ពស់ មុខមាត់​កិត្តិយស​លេចឡើង​ធ្លោ មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​ចោម​ចូល​មក​រាប់អាន និង​មាន​អ្នក​ក្រោម​បង្គាប់​ព្រោងព្រាត ដែល​ក្រុម​មនុស្ស​ទាំងនោះ​សុទ្ធតែ​ជា​អ្នក​ស្មោះត្រង់ ជួយ​លើក​កិត្តិយស​កាន់តែ​ប្រសើរ​អស្ចារ្យ ។

ឆ្នាំមមែ រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ លេខ​សំណាង​៥២៨ នៅ​ចុងខែ​តុលា​នេះ​បើ​លោក​អ្នក​ចង់​ការងារ​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រែល​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំរោង នាគរាជ មាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរ​ចិន​សែ​បាន​បង្ហាញ​ថា លោក​អ្នកមាន​លាភ​ធំ​លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ​។​ពណ៌​នៃ​លាភ​សំណាង​ពណ៌​ក្រហម​, លេខ​នាំ​សំណាង​លេខ​១៩០ ។

ឆ្នាំរកា មាន់​មាស​នាំ​លាភ​ធំ លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​បាន​បង្ហាញ​ថា នៅ​ចុងខែ​នេះ​លោក​អ្នកមាន​លាភ​ធំ​លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ​។​ពណ៌​នៃ​លាភ​សំណាង​ពណ៌​ខៀវ​, លេខ​នាំ​សំណាង​លេខ​៧២៩ ។

ឆ្នាំម្សាញ់ ស្តេចពស់ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ លេខ​លាភ​១៥៧ តាម​ជើង​លេខ​បាន​កំណត់​ថា​អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ​នៅ​ចុងខែ​នេះ នឹង​ក្លាយជា​អ្នកមាន​លាភ​មានសំណាង​ល្អ​លើសគេ ។

ឆ្នាំមមី សេះ​មាស ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ លេខ​ហេង​២៦៨​នៅ​ចុងខែ​តុលា​នេះ​បើ​លោក​អ្នក​ចង់​ធ្វើ​កិច្ចការ​អ្វី​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

ឆ្នាំកុរ កំពូល​ជ្រូក​នាំ​មង្គល​លើករាសី​ឡើង​ខ្ពស់ត្រដែត​លេខ​នាំ​សំណាង​លេខ ៩៩៩ ពណ៌​នាំ​សំណាង​ក្រហម នៅ​ចុងខែ​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ