ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​អនុម័ត​ថវិកាបន្ថែម​១,៦៤​ពាន់​លាន​ដុល្លារ​សម្រាប់​ទប់ស្កាត់​កូ​វី​ដ-១៩

2 ឆ្នាំ មុន

ថៃ ៖ គណៈរដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ធ្វើការ​អនុម័ត​ទឹកប្រាក់​បន្ថែមចំនួន​៥៤,៥​ពាន់​លាន​បាត ឬ​ស្មើនឹង ១,៦៤​ពាន់​លាន​

ថៃ ៖ គណៈរដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ធ្វើការ​អនុម័ត​ទឹកប្រាក់​បន្ថែមចំនួន​៥៤,៥​ពាន់​លាន​បាត ឬ​ស្មើនឹង ១,៦៤​ពាន់​លាន​ដុល្លារ សម្រាប់​ចាយវាយ​លើ​ការ​ដោះស្រាយ​វិបត្តិ​កូ​វី​ដ ១៩​។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន ថៃ​ជា​ប្រទេស​ទី ៤​ដែល​មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ ១៩​ធ្ងន់ធ្ងរ​ជាងគេ​។ នៅ​ថ្ងៃ​ទី ១៨ ខែតុលា ឆ្នាំ ២០១៩​នេះ ថៃ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១០.១១១​នាក់ និង​ស្លា​.​ប់ ៦៣​នាក់ ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​កើន​ដល់ ១.៧៩៣.៨១២​ករណី និង​ស្លា​.​ប់ ១៨.៣៣៦​នាក់​។ នេះ​បើ​តាម​តួលេខ​របស់​គេហទំព័រ ASEAN Briefing​។

ប្រទេស​ដែល​មាន​ប្រជាជន​ជិត ៧០​លាន​នាក់​នេះ គ្រោង​បើក​ទទួលយក​អ្នកទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួច​ពី​ប្រទេស ១០​ដែល​មាន​ហានិភ័យ​ទាប ដោយ​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័​កឡើយ​។

វិធានការ​នេះ​ដែល​នឹង​ត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី ១ ខែ​វិ​ច្ឆិកា មាន​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​រស់​ឡើង​វិញ​៕ (​យោង​តាម​ប្រភព​៖ Channel News Asia)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ