រថយន្តបាឡែនព្រលះគូថហុងដាឌ្រីមលាន់ដូចរន្ទះ
ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់បង្កឡើងដោយរថយន្តកាមរីបាឡែនបើកបរយ៉ាងលឿនជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមពីក្រោយលាន់ដូចរន្ទះ
ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់បង្កឡើងដោយរថយន្តកាមរីបាឡែនបើកបរយ៉ាងលឿនជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមពីក្រោយលាន់ដូចរន្ទះ
ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់បង្កឡើងដោយរថយន្តកាមរីបាឡែនបើកបរយ៉ាងលឿនជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមពីក្រោយលាន់ដូចរន្ទះ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង រួមជាមួយឪពុកមារបួសធ្ងន់សន្លប់នៅនឹងកន្លែងដូចគ្នា។ ករណីគ្រោះថ្នាក់ចរាចរដ៏អាក្រក់នេះកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២១ ខែមីនា នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៣៦/១៣៧ ខាងមុខវិទ្យាល័យហ៊ុនសែនប្រសូតិ ស្ថិតនៅភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
បើតាមមន្ត្រីនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះ ពេជ រត្ន័ ភេទប្រុស អាយុ៤០ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅភូមិចំបក់ធំ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ 1H-1526 ឌុបស្ត្រីម្នាក់ជាក្មួយឈ្មោះ ម៉ៅ បុប្ផា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយ ទាបមកចេញពីផ្ទះការបងប្អូនទៅចូលបុណ្យអ្នកភូមិជាសាច់ញាតិដែរ រួចម្ចាស់ដើមបុណ្យរកឲ្យទៅទិញទឹកកកមកទទួលភ្ញៀវ ខណៈដែលកំពុងជិះម៉ូតូឌុបគ្នាពូ និងក្មួយពីទិសខាងលិចទៅកើត ។
ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH-0737 បើកបរដោយឈ្មោះ អ៊ឹម ចន្នី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកតាក់ស៊ី មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកបរពីខាងលិចទៅកើតស្របទិសគ្នាមានល្បឿនយ៉ាងលឿនក៏បុកជាមួយម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកទៅលើថ្នល់បែកក្បាលរបួសដាច់ដងខ្លួនដៃជើងសន្លប់នៅនឹងកន្លែង រីឯស្ត្រីរួមដំណើរឈ្មោះ ម៉ៅ បុប្ផា ត្រូវរថយន្តបុកអូសចម្ងាយជាង១០ម៉ែត្រ ហើយកិនពីលើដងខ្លួនរបួសធ្ងន់បែកក្បាលផុងលលាដ៍ និងដាច់ជើងទាំងសងខាងស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឲ្យរន្ធត់។
ក្រោយពីគ្រោះថ្នាក់ភ្លាមៗជនបង្កបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្ត និងឯកសារនៅក្នុងរថយន្ត ចំពោះជនរងគ្រោះឈ្មោះ ពេជ រត្ន័ ត្រូវសាច់ញាតិហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ រីឯស្ត្រីរងគ្រោះបានបាត់បង់ជីវិត ហើយសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្ត និងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងរួចបញ្ជូនមករក្សាទុកនៅការិយាល័យនគបាលចរាចរស្នងការដ្ឋាននគបាលខេត្ត ចាត់ការបន្តតាមនីតិវិធី។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺមូលហេតុអ្នកបើកបររថយន្តបង្កបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕
ចែករំលែកព័តមាននេះ