រថយន្តហ៊ីណូ បុករះរថយន្ត២គ្រឿងនិងបុកចូលផ្ទះជាងជួសជុលម៉ូតូ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីណូមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿនជ្រុលចង្កូតទៅបុករះរថយន្ត២គ្រឿងផ្សេងទៀតជាបន្តបន្ទាប់ បណ្ដាលឲ្យរងការខូចខាត
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីណូមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿនជ្រុលចង្កូតទៅបុករះរថយន្ត២គ្រឿងផ្សេងទៀតជាបន្តបន្ទាប់ បណ្ដាលឲ្យរងការខូចខាត
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីណូមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿនជ្រុលចង្កូតទៅបុករះរថយន្ត២គ្រឿងផ្សេងទៀតជាបន្តបន្ទាប់ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបានជ្រុលទៅបុកចូលផ្ទះជាងជួសជុលម៉ូតូ និងផ្ទះបោកអ៊ុតសម្លៀកបំពាក់មួយកន្លែងទៀត បណ្តាលឲ្យក្មេងស្រី២នាក់រងរបួសថែមទៀត ហើយអ្នកបើកបរបានរត់គេចខ្លួនទៅបាត់ស្រមោលតែម្ដង។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួសជុលម៉ូតូ និងផ្ទះបោកអ៊ុត លេខ៣៣៨ ដែលស្ថិតនៅជិតផ្សារថ្នល់បត់ តាមបណ្តោយផ្លូវលេខ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កនោះម៉ាក ហ៊ីណូដឹកដី ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ចាម 3A-0569 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេ។
នៅមុនពេលកើតហេតុ រថយន្តបង្កហេតុមួយគ្រឿងនេះ បានបើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន និងមានស្ថានភាពរេពេញផ្លូវទៀតផង។ លុះពេលមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករះរថយន្ត២គ្រឿងផ្សេងទៀត ជាបន្តបន្ទាប់ ក្នុងនោះមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៏ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3C-6488 របស់ក្រុមហ៊ុនCAMEL បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខ។ បន្ទាប់មកបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៏១២កៅអី ពណ៌ប្រផេះ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-1082 បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំដូចគ្នា។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុ រថយន្តដឹកដីបង្កហេតុនេះ ក៏បានជ្រុលទៅមុខបុកចូលផ្ទះជាងជួសជុលម៉ូតូ និងផ្ទះបោកអ៊ុតមួយកន្លែងទៀត បណ្តាលឲ្យក្មេងស្រី២នាក់រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនជិតនោះផងដែរ។ បន្ទាប់មកសមត្ថកិច្ច បានចុះទៅធ្វើការវាស់វែង និងនាំ យករថយន្តទាំង៣គ្រឿងនោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ