ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​តូច​ធំ​ក្នុង​តំបន់​ប្រាសាទ ដួល​រលំ និង​បាក់មែក ក្រុមការងារ​កំពុងធ្វើការ​បន្ទាន់

2 ឆ្នាំ មុន
  • សៀមរាប

នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន កំពុងធ្វើការ​ងារ​ជា​ច្រើន​ក្នុង​បេសកកម្ម​គ្រប់គ្រង​ដើមឈើ​ដែល​មាន​ហានិភ័យ​តាម​ប្រាសាទ ដោយ​មិន​ឱ្យ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស និង​ប្រាសាទ​

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន កំពុងធ្វើការ​ងារ​ជា​ច្រើន​ក្នុង​បេសកកម្ម​គ្រប់គ្រង​ដើមឈើ​ដែល​មាន​ហានិភ័យ​តាម​ប្រាសាទ ដោយ​មិន​ឱ្យ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស និង​ប្រាសាទ​នោះ​ទេ​។

លោក ជូ រ៉ា​ឌី​ណា អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខែវស្សា​ឆ្នាំ​នេះ ក៏​ដូច​ជា​ឆ្នាំ​មុន​ៗ បញ្ហា​អាកាសធាតុ​បង្ក​ឱ្យ​ដើមឈើ​តូច​ធំ​មួយ​ចំនួន​ក្នុង​តំបន់​ប្រាសាទ ដួល​រលំ និង​បាក់មែក ដែល​ទាមទារ​ឱ្យ​ក្រុមការងារ​ធ្វើការ​ជា​បន្ទាន់​។

ក្រៅពី​នេះ ដើមឈើ​ហានិភ័យ​ខ្លះ ដែល​ដុះ​កៀក​ប្រាសាទ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ក៏​ត្រូវ​បាន​អនុវត្ត​ឱ្យ​បាន​ទាន់​ពេលវេលា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ