ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់​ឃើញរ៉ូឡូចតចោលឡើងជិះ​ រអិលកិនក្មេងប្រុស​អាយុ២ឆា្នំស្លាប់

10 ឆ្នាំ មុន

ខេត្តពោធិសាត់ ៖ យុវជន​ម្នាក់​ទំនង​អផ្សុក​ពេក​ឃើញ​រ៉ូ​ឡូ​កិន​ថ្ម​ចត​ទុក​ចោល ក៍​ឡើង​ជិះ​បើក​សាកល្បង បណ្តាល​ឲ្យ​រអិល​កិន​ក្មេង​ប្រុស​ម្នាក់​ធ្លាយ​ពោះវៀន​ស្លាប់ ។ ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ២១ មីនា ២០១៦ នៅ​ក្នុងភូមិ​ដីក្រហម

ខេត្តពោធិសាត់ ៖ យុវជន​ម្នាក់​ទំនង​អផ្សុក​ពេក​ឃើញ​រ៉ូ​ឡូ​កិន​ថ្ម​ចត​ទុក​ចោល ក៍​ឡើង​ជិះ​បើក​សាកល្បង បណ្តាល​ឲ្យ​រអិល​កិន​ក្មេង​ប្រុស​ម្នាក់​ធ្លាយ​ពោះវៀន​ស្លាប់ ។ ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ២១ មីនា ២០១៦ នៅ​ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ លី សៀវ​ឡាយ អាយុ​២​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ចំណែក​យុវជន​ដែល​ឡើង​ជិះ​រ៉ូ​ឡូ​ខូច​គេ​ចត​ចោល និង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ សៅ ឌី អាយុ​២១​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​ទឹក​ស្រោច​ថ្នាក់​ជាតិ​លេខ​៥៥ ដែល​កំពុង​ស្ថាបនា និង​មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ត្រោក ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​សួរនាំ​យុវជន​បង្ក ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕