ដោយចង់ពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្រុងប៉េកាំងមានបំណងប្រឈមមុខចំពោះនរណាទាំងអស់ដែលចង់រារាំងខ្លួន ។ ដោយសារហេតុផលនោះហើយទើបចិនធ្វើការអភិវឌ្ឍន៍យ៉ាងសកម្មនូវកងកម្លាំងជើងទឹករបស់ខ្លួន ។
ទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី SPUTNIK ចេញផ្សាយថ្ងៃទី២០មីនា រៀបរាប់ថា រយៈពេល១ទសវត្សចុងក្រោយនេះចិនបានធ្វើឱ្យពួកអ្នកជំនាញការខាងកងនាវាចរណ៍លោកខាងលិចមានការភ្ញាក់ផ្អើលដោយសារនាវាពិឃាតដ៏ទំនើបបំផុត RED AEGIS ប្រភេទ 052C ជានាវាចម្បាំងចិនដំបូងជាមួយរ៉ាដាមានមុខងារច្រើនដល់ទៅ២ ព្រមទាំងប្រព័ន្ធបាញ់ត្រង់ VLS រួចបច្ចុប្បន្ននាវាដែលមានការកែលម្អប្រភេទ 052D កំពុងតែផលិតជាខ្សែសង្វាក់ ។
ទោះបែបនេះក្តីអាជ្ញាធរចិន ពុំចង់បញ្ឈប់ត្រឹមនោះទេ ។ បន្ទាប់ពីនាវាពិឃាតប្រភេទ 052D ដ៏ទំនើប ឧស្សាហកម្មយោធាចិននឹងផលិតនាវាចម្បាំងថ្មីសន្លាងប្រភេទ 055 ដែលកាន់តែធំនិងកាន់តែខ្លាំង ។ នាវានោះកំពុងធ្វើការអភិវឌ្ឍន៍រួចសម្រាប់ពេលនេះមានព័ត៌មានតិចតួចបំផុតពីថាដែលលោក LYLE GOLDSTEIN អ្នកជំនាញការខាងនយោបាយសន្តិសុខចិនហៅឈ្មោះផងដែរថានាវា DREADNOUGHT ។ ទោះបីបែបណា ទស្សនាវដ្តីពាក់កណ្តាលផ្លូវការចិនមួយបានចេញផ្សាយរូបភាពគំនូរលម្អិតនានា និងលក្ខណៈបច្ចេកទេសរបស់នាវាថ្មីនោះដែរ។ នាវាពិឃាតប្រវែង១៧៥ម៉ែត្រ នោះនឹងបំពាក់ដោយប្រភេទមីស៊ីលថ្មី៤គឺ មីស៊ីលការពារអាកាសរយៈមធ្យមនិងរយៈឆ្ងាយ មីស៊ីលប្រឆាំងនាវាមុជទឹករយៈឆ្ងាយទំនើបបំផុត ។
នាវាប្រភេទ055 ក៏នឹងបំពាក់ផងដែរ នូវបណ្តាមីស៊ីលបណ្តែតវាយប្រហារមកដីរយៈឆ្ងាយនិងប្រព័ន្ធស្ទាក់កម្ទេចមីស៊ីល ។ ចំពោះប្រព័ន្ធបាញ់ត្រង់នឹងត្រូវពង្រីកបើប្រៀបធៀប ទៅនឹងនាវាពិឃាត 052D ( ជានាវាពិឃាត ចិន ទំនើបបំផុតសម្រាប់ពេលនេះ) ពីប្រដាប់បាញ់៦៤ដល់៩៦ ។ ទំហំប្រដាប់បាញ់ទាំងនោះកាន់តែធំ ដែលអាចផ្ទុកពុំត្រឹមតែមីស៊ីលបានកាន់តែច្រើនប៉ុណ្ណោះទេ ក៏ប៉ុន្តែផ្ទុកមីស៊ីលកាន់តែធំៗទៀតផង ។
ទស្សនាវដ្តីចិនរៀបរាប់ទៀតថា ម្យ៉ាងវិញទៀតរ៉ាដាមុខងារច្រើន ជារ៉ាដាយ៉ាងទំនើបរួចពេលនេះអាចដំណើរការលើប្រព័ន្ធ BANDE X និង BANDE S ដែលបែបនោះធ្វើឱ្យនាវាពិឃាតចិនអាចប្រៀប ផ្ទឹមទៅនឹងនាវាទំនើបៗ បំផុតរបស់អាមេរិក ។ យោងតាមការវិភាគរបស់អាមេរិកថារ៉ាដាទាំងនោះជាចំណុចខ្លាំង នៃនាវាចម្បាំងប្រភេទនោះ ។ ដូចបណ្តានាវាពិឃាតអាមេរិកបំពាក់ដោយប្រព័ន្ធនុយមេរិកទំនើបប្រឆាំងមីស៊ីល ប្រភេទ AEGIS បេសកកម្មសំខាន់របស់នាវាពិឃាតចិនធុន 055 គឺជានាវាការពារអាកាសមួយ ពិសេសសម្រាប់បណ្តាកងនាវាចម្បាំងរបស់ក្រុងប៉េកាំង ។
ទិសដៅដទៃៗទៀតរបស់នាវាធុន 055 បំពាក់ដោយមីស៊ីលបញ្ជាគ្រប់ប្រភេទ នាវានោះនឹងអាចការពារប្រឆាំងមីស៊ីលព្រមទាំងធ្វើប្រតិបត្តិការប្រឆាំងផ្កាយរណបទៀតផង។
ទោះបីយ៉ាងណា នាវាពិឃាតថ្មីនោះរបស់ចិនមានគ្រោះថ្នាក់ខ្លាំងបំផុតចំពោះបណ្តានាវាមុជទឹកអាមេរិក និងសម្ព័ន្ធមិត្ត ។ ក្រុងប៉េកាំងបានវិនិយោគចំពោះនាវាចម្បាំងធំទាំងនោះ ប្រការនេះមានន័យថា ពួកអ្នកយុទ្ធសាស្ត្រចិន មានទំនុកចិត្តដែលកងម៉ារីនរបស់ខ្លួនអាចការពារនាវាទាំងនោះ ។ លើសពីនោះទៀត ជាមួយនាវាដ៏ខ្លាំងទាំងនេះចិនអាចធ្វើឱ្យមានតុល្យភាពខាងកម្លាំងជើងទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ៕
ចែករំលែកព័តមាននេះ