ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​​របៀប​​ណា ​ឱ្យ​អ្នកក្រ​ទទួលផល​​ច្រើន​​ពី​កំណើន​សេដ្ឋ​កិច្ច

10 ឆ្នាំ មុន

​រថយន្ត​​ទំនើប​ៗបាន​​​ធ្វើ​​​ដំណើរ​​​ពេញ​​ដង​ផ្លូវ​​ទី​​រាជធានី​​​ភ្នំពេញ ​ដោយ​​សារ​​តែ​ប្រទេស​កម្ពុជា​ ​មាន​កំណើនសេដ្ឋកិច្ច​ គួរ​ឱ្យ​​កត់សម្គាល់​ជា​រៀង​រាល់​ឆ្នាំ​ប្រ​ហែ​ជា​៧​ភាគរយ​ ។ ប៉ុន្តែ​គម្លាត​សេដ្ឋកិច្ច​នៅ​តែ​មាន​បញ្ហា​ធំ​ ដោយ​ធ្វើ​​ឱ្យ​អ្នកក្រ​ជា​​ច្រើន​ មិន​អាច​ទទួលផល​​ពី​ការ​រីក​ចម្រើន​​នេះ​ ។

​រថយន្ត​​ទំនើប​ៗបាន​​​ធ្វើ​​​ដំណើរ​​​ពេញ​​ដង​ផ្លូវ​​ទី​​រាជធានី​​​ភ្នំពេញ ​ដោយ​​សារ​​តែ​ប្រទេស​កម្ពុជា​ ​មាន​កំណើនសេដ្ឋកិច្ច​ គួរ​ឱ្យ​​កត់សម្គាល់​ជា​រៀង​រាល់​ឆ្នាំ​ប្រ​ហែ​ជា​៧​ភាគរយ​ ។ ប៉ុន្តែ​គម្លាត​សេដ្ឋកិច្ច​នៅ​តែ​មាន​បញ្ហា​ធំ​ ដោយ​ធ្វើ​​ឱ្យ​អ្នកក្រ​ជា​​ច្រើន​ មិន​អាច​ទទួលផល​​ពី​ការ​រីក​ចម្រើន​​នេះ​ ។

ដូច្នេះ​ ភាព​ហ៊ឺហារ​​ដែល​មាននៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ មិន​បាន​តំណាងឱ្យ​​ប្រទេស​កម្ពុជា​​ទាំងមូល​​ឡើយ​ ។ អ្នកខ្លះ ​ក៏​ថា​​អ្វី​ដែល​ឃើញ​នៅ​ភ្នំពេញ ​មិនមែន​កម្ពុជា​ទាំងមូល​ឡើយ​ ។ នេះ​ដោយសារ​តែ​រូបភាព​ខុស​គ្នា​រវាង​ទីក្រុង ​និង​ជនបទ ​។

ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​ក្រីក្រ​ឱ្យ​​បាន​ច្រើន​នោះ គេ​ត្រូវ​យកចិត្តទុកដាក់​ជំរុញ​​សកម្មភាព​សេដ្ឋកិច្ច​ ទៅ​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​ឱ្យ​មានការ​បង្កើត​ការងារ​​នៅ​នឹង​កន្លែង ​ដែល​អាច​ឱ្យ​​ប្រជាជន​នៅ​តាម​បណ្តា​ខេត្ត​ទាំងនោះ​ អាច​ទទួល​បាន​ប្រាក់ខែ​សម​រម្យ​សម្រាប់​​ជីវិត ​។ ទន្ទឹម​នោះ ​វិស័យ​ចាំបាច់​ចំនួន​២ ​គឺ​វិស័យ​សុខាភិបាល​ និង​វិស័យ​អប់រំ​រដ្ឋ​ ត្រូវ​តែ​មាន​ភាព​ប្រសើរ​ជាង​នេះ​ ។

កា​​រលើ​កម្ពស់​វិស័យ​សុខភាព​​រដ្ឋឱ្យ​​កាន់តែ​ល្អ​ និង​មាន​ប្រ​សិ​ទ្ធ​​ភាព​នឹង​មាន​ន័យ​ថា ​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណ​:​​នឹង​អាច​ទទួល​បាន​សេវាកម្ម​សុខភាព​ ស្មើគ្នា​មិន​ថា​ អ្នកមាន​ ឬ​អ្នកក្រ​ឡើយ ​។ បច្ចុប្បន្ន​ ប្រជាជន​ជា​ច្រើន ​បាន​ថ្ងូរ​អំពី​ការ​​ចំណាយ​ខ្ពស់​ ទៅ​លើ​ការ​ថែទាំ​សុខភាព ​ឬ​ព្យាបាល​ជំងឺ​ ។ ដូច្នេះ​ ការ​លើកកម្ពស់​គុណភាព​សេវាកម្ម​សុខ​ភាព​តាម​មន្ទីរពេទ្យ​រដ្ឋ​ នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​​ប្រជាជន​ទៅ​លើ​បញ្ហា​សុខភាព​ ។ ប្រទេស​មួយ​ដែល​មាន​ប្រជាជន​សុខភាព​មិន​មាំទាំ​ នឹង​ធ្វើ​ឱ្យ​​ផលិតភាព​សេដ្ឋកិច្ច​ទាប ​ទៅ​តាម​​នោះ​ដែរ​ ។

ទន្ទឹម​នោះ​ ការ​អប់រំ​តាម​សាលា​រដ្ឋ​ ត្រូវ​តែ​មានគុណ​ភាព​ជាង​នេះ​ ។ ការ​អប់រំ​តាម​សាលា​រដ្ឋ​ មានគុណ​ភាព​ខ្សោយ​ និង​មាន​ន័យ​ថា ​អ្នក​ក្រីក្រ​ នឹង​បន្ត​ក្រីក្រ​ត​ទៀត ​ដោយសារ​តែ​មិន​ទទួល​បាន​ចំណេះដឹង​គ្រប់គ្រាន់​ តាម​សាលា ​ឬ​មហាវិទ្យាល័យ​រដ្ឋ​ ។ នៅ​ពេល
​ដែ​ល​មនុស្ស​ទទួល​បានការ​អប់រំ​ខ្ពស់​ គឺ​គេ​នឹង​មានឱ​កាស​កាន់តែ​ច្រើន​ និងទទួល​បានការ​ងារ​ល្អ​ ដែល​មាន​ប្រាក់ខែ​ខ្ពស់​ ។

ដូច្នេះ​ ការ​យកចិត្តទុកដាក់​​ដល់​ការ​ពង្រីក​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​បណ្តា​​ខេត្ត ការ​លើកកម្ពស់​លើ​សេវាកម្ម​សុខភាព ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ ព្រមទាំង​ការ​លើកកម្ពស់​ការ​​អប់រំ​តាម​សាលា​រដ្ឋ ​នឹង​ជួយ​ធ្វើ​ឱ្យ​​ប្រជាជន​ក្រីក្រ ​កាន់តែ​ទទួល​បាន​ផលប្រយោជន៍​​ច្រើន​ជាង​មុន​ពី​កំណើនសេដ្ឋកិច្ច​ដែល​កម្ពុជា​​ទទួល​​បាន ​៕