ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​យ៉ាងនេះ ​តើ​ពួក​គេ​លួច​ឆ្លង​​ព្រំដែន​​តាម​​ណា?

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ចំនួន​ពលករ​ខ្មែរ​ជាង​១០០​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ស្ទាក់​ចាប់ខ្លួន​ក្នុង​ចម្ការ​​ប្រេងខ្យល់​មួយ​កន្លែង​ក្នុង​ឃុំ​និង​ស្រុក​តា​ប្រា​យ៉ា​ ខេត្ត​ស្រះ​កែវ​ ក្រោយ​លួច​ឆ្លង​ដែន​ដើម្បី​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ​ ។ នេះ​បើ​យោង​តាម​កា​ចុះ​ផ្សាយ​លើ​គេហទំព័រ​ និង​កាសែត​ថៃ​មួយ ​កាលពី​ថ្ងៃ​ទី​១៨​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ចំនួន​ពលករ​ខ្មែរ​ជាង​១០០​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ស្ទាក់​ចាប់ខ្លួន​ក្នុង​ចម្ការ​​ប្រេងខ្យល់​មួយ​កន្លែង​ក្នុង​ឃុំ​និង​ស្រុក​តា​ប្រា​យ៉ា​ ខេត្ត​ស្រះ​កែវ​ ក្រោយ​លួច​ឆ្លង​ដែន​ដើម្បី​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ​ ។ នេះ​បើ​យោង​តាម​កា​ចុះ​ផ្សាយ​លើ​គេហទំព័រ​ និង​កាសែត​ថៃ​មួយ ​កាលពី​ថ្ងៃ​ទី​១៨​ តុលា ​២០២១​។

Picture

​ពលករ​ទាំងនេះ​ ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ​មាន​ប្រុស​៦៣​នាក់​ស្រី​៤១​នាក់​ ។ ​ក្រោយ​ឃាត់ខ្លួន​ពលករ​ទាំងនេះ ​ត្រូវ​កម្លាំង​ចម្រុះ​ថៃ ​យក​ទៅ​ពិនិត្យ​សុខភាព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​របស់​គេ​នៅ​បន្ទាយ​តម្រួត​ជាយ​ដែន​កង​រយ​ទី​៣​ក្នុងស្រុក​កើតហេតុ​។​

Picture

យោង​កា​រសាកសួរ​ពលករ​ទាំងនេះ​ ប្រាប់​សមត្ថកិច្ច​ថៃ​ថា ​ពួក​គេ​ដើរ​ឆ្លង​ព្រំដែន​ពី​កម្ពុជា​តាម​ច្រករបៀង​គ្រោង​ទៅ​ចាំ​រថយន្ត​ថៃ ​ដើម្បី​បន្តដំណើរ​ទៅ​រក​ការងារ​ធ្វើ​ដូច​ជា​,​ការងារ​សំណង់​និង​ការងារ​ផ្សេង​ៗ​ទៀត​នៅ​ក្រុង​បាងកក​,​ខេត្ត​ឈុ​ន​បុរី​,​ខេត្ត​សាមុទ្រ​ប្រា​កាន​,​ខេត្ត​ប្រាក់​ណា​ក់​ខន​ស៊ី​អាយុ​ធ្យា​,​ខេត្ត​ឆាក់​ឆឺ​ន​សៅ​,​ខេត្ត​រ៉ា​ក់​យ៉ង​និង​ខេត្ត​ប្រា​ជី​ន​បូ​រី​។​

Picture

ពលករ​ទាំងនេះ​បន្ត​ថា​ អ្នកខ្លះ​ចំណាយ​ប្រាក់​ម្នាក់​៥០០០​បាត​ខ្លះ​ថា​អស់​៧០០០​បាត ​និង​មួយ​ចំនួន​ទៀត​ថា​អស់​៩០០០​បាត​។​ពល​ករ​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ប្រគល់​ឲ្យ​ជំនាញ​ស្រុក​តា​ប្រា​យ៉ា​ចាត់ការ​បន្ត​និង​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​អនុ​លោម​គឺ​ច្រករបៀង​អូរ​បី​ជាន់​ក្នុងស្រុក​អូរ​ជ្រៅ​។ ​

Picture

តើ​ពលករ​ទាំងនេះ​ឆ្លង​ព្រំដែន​ពី​កម្ពុជា​ទៅ​ថៃ​ដោយ​របៀប​ណា? ​បើ​សម័យ​កូ​វី​ដ​តាម​បន្ទាត់​ព្រំដែន​គេ​ឃើញ​មាន​កងកម្លាំង​ចម្រុះ​បាន​ដាក់​ព្រោងព្រាតនេះ ?

Picture