ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ជួន ណា​រិ​ន្ទ និង​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ប្រគល់​ម៉ូតូ​ជូន​វីរ​កងទ័ព​វិញ ក្រោយ​ម្ចាស់​ហាង​បញ្ចាំ​យល់ព្រម​ប្រគល់​ឱ្យ​ដោយ​មិន​យក​ប្រាក់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​ដែល វី​រៈ​កងទ័ព​យក​ទៅ​បញ្ចាំ​ ម្ចាស់​ហាង​បញ្ចាំ​យក​មក​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​ដែល វី​រៈ​កងទ័ព​យក​ទៅ​បញ្ចាំ​ ម្ចាស់​ហាង​បញ្ចាំ​យក​មក​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ហ៊ុន ស៊ី​ណាត​យក​មក​ប្រគល់​ជូន​ដល់​វី​រៈ​កងទ័ព​វិញ​ហើយ​។

តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥​ខែមករា​ឆ្នាំ​២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ប្រគល់​ម៉ូតូ​០១​គ្រឿង​ជូន​ដល់​វីរ​កងទ័ព​ក្រោយ​ពី​ម្ចាស់​ហាង​បញ្ចាំ​ម៉ូតូ​បាន​ប្រគល់​ម៉ូតូ​០១​គ្រឿង​នេះ​ដល់​វីរ​កងទ័ព​វិញ​។

សូម​បញ្ជាក់​ថា​:​ថ្មី​ៗ​នេះ​ក្រោយ​ពី​ឃើ​ញ​មានការ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ថា​មាន​វីរ​កងទ័ព​ជួរ​មុខ​០១​​រូប​ឈ្មោះ មាស ប្រឹក្សា អាយុ​៣១​ឆ្នាំ ជាប់ដៃ​ប្រយុទ្ធ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​នៅ​សមរភូមិ​មុខ​ហើ​យ​បាន​បញ្ចាំ​ម៉ូតូ​៣​ខែ​មិន​បាន​មក​បង់ប្រាក់ នៅ​ហាង​ទទួល​បញ្ចាំ​ម៉ូតូ​០១​កន្លែង​ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។​

ក្រោយ ទទួល​បាន​ព​ត៌​មាន​នោះ​ភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​នគរបាល​រាជធានី​ភ្នំពេញ តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ផង​ដែរ ឯកឧត្តម​ស្នងការ ក៏​បាន​បញ្ជា​ទៅ​លោក​វរសេនីយ៍ឯក ស៊ឹ​ម ពិសិដ្ឋ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​ហាង​បញ្ចាំ​ម៉ូតូ​ខាងលើ ដើម្បី​សួរនាំ ហើយ​ជួប​ម្ចាស់​ហាង​ក៏​បានដឹង​ច្បាស់​ថា ម៉ូតូ​នោះ​ពិតជា​ម៉ូតូ​វីរ​កងទ័ព​ពិតប្រាកដ​នោះ​មែន ដោយ​ម្ចាស់​ហាង​បញ្ចាំ​ក៏​បាន​ជូន​ម៉ូតូ​នោះ​ទៅ​វីរ​កងទ័ព​វិញ​និង​មិន​គិត​ទាំង​ការ​ប្រាក់​និង​ប្រាក់​ដើម​​ទៀតផង​។

នៅ​ក្នុង​ការ​ជួប​សំណេះសំណាល​និង​ប្រគល់​ម៉ូតូ​លោកស្នងការ​ក៏​បាន​ឧបត្ថម្ភ​ថវិកា និង​សម្ភារ មួយ​ចំនួន​ជូន​ដល់​វីរ​កងទ័ព​និង​ក្រុម​គ្រួសារ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ