ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉ៅ ធនិន ជួប​ប្រជាពលរដ្ឋ​ខេត្តកំពត​ជា​លើក​ដំបូង ដើម្បី​ដោះស្រាយ​បញ្ហា​ចាំបាច់​មួយ​ចំនួន

2 ឆ្នាំ មុន

ខេត្តកំពត ៖ លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ បាន​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត…

ខេត្តកំពត ៖ លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២១ បាន​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដើម្បី​ស្វែង​យល់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ជា​តម្រូវការ​ចាំបាច់ តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ នៅ​វេទិកា​ក្នុង​សាលាខេត្ត​កំពត ។

សូម​ជម្រាប​ថា​នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​លោក ម៉ៅ ធនិន បាន​ធ្វើ​វេទិកា​ដោះស្រាយ​បញ្ហា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បន្ទាប់​ពី​ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ កន្លង​ទៅ ។

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក ម៉ៅ ធនិន បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ ជាមួយ​អាជីវករ ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត ក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត អមដំណើរ​ដោយ​លោកស្នងការ​ខេត្ត លោក​អភិបាលក្រុង លោក​,​លោកស្រី ប្រធាន​មន្ទីរ​ពាក់ព័ន្ធ មួយ​ចំនួន​ទៀត ។

ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​ផ្តល់​ជូន​ថវិកា មួយ​ចំនួន ជូន​ដល់​លោកតា លោកយាយ និង​បាន​ណែនាំ​ដល់​អ្នក​ទទួល​ម៉ៅ​ការ​ភាស៊ី​ទាំងអស់ មិន​ត្រូវ​យក​ភាស៊ី​លើស​ការ​កំណត់ ដែល​មាន​ចែង​នៅ​ក្នុង​សៀវភៅ​បន្ទុក ជា​ពិសេស មិន​ត្រូវ​យក​ភាស៊ី​ពី​ជន​ចាស់ជរា ដែល​មាន​អាយុ​ចាប់ពី​៦០​ឡើង ឬ​ក្មួយ​តូច​ៗ ដែល​លក់​បន្លែបង្កា ត្រី បន្តិចបន្តួច​នោះ​ឡើយ ហើយ​លោក​អភិបាលខេត្ត ក៏​បាន​ទទួលយក​សូម​ណូ​ម​ពរ​មួយ​ចំនួន​របស់​អាជីវករ ដើម្បី​ដោះស្រាយ​ជូន​ពួក​គាត់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ