រាជធានីភ្នំពេញ ៖ ស្ត្រីអាយុជាង៣០ឆ្នាំម្នាក់ បានរងរបួសបែកក្បាល និងរលាត់ដៃជើងយ៉ាងធ្ងន់ធ្ងរ ខណៈជិះកង់ព្យាយាមឡើងលើផ្លូវលេខ២៧១ ហើយក៏ត្រូវរថយន្តដឹកឥដ្ឋធុនធំមួយគ្រឿង បើកបត់ដោយខ្វះការប្រុងប្រយ័ត្ន មកបុកពីមុខ រួចរថយន្តនោះបានព្យាយាមបើកគេច តែត្រូវកម្លាំងនគរបាលស្ទាប់ចាប់បាន ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២១ មីនា ២០១៦ ស្ថិតនៅផ្លូវលេខ៤៣២ កែងនិងផ្លូវលេខ ២៧១ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។
តាមប្រភពពីនគរបាលម្នាក់ឱ្យដឹងថា បុរសជាបើករថយន្តបង្កឈ្មោះគុយ ចាន់ណា អាយុ៣៦ឆ្នាំ បើករថយ្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌.សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ៣C-០៤៤៧ ដែលមានផ្ទុកឥដ្ឋពេញ ។ ចំណែកស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកឥដ្ឋបើកក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុ ក៏បានបើកមកខាងឆ្វេង និងចុះចំណោតផងដែរ តែដោយខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលចង្កូតទៅបុកកង់របស់ស្ត្រីរងគ្រោះពេញទំហឹង បណ្តាលឱ្យដួល និងរងសបួសបែកក្បាល រលាត់ដៃជើងយ៉ាងធ្ងន់ធ្ងរតែម្តង។
ចែករំលែកព័តមាននេះ