ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​៦​ក្រុម​នៅ​លី​គ​កំពូល​អឺរ៉ុប​មិន​ទាន់​ស្គាល់​ពាក្យ​ថា «​ចាញ់​» រដូវ​កាល​នេះ

2 ឆ្នាំ មុន

បរទេស ៖ គិត​មក​ទល់​ពេល​នេះ មាន​ក្រុម​ចំនួន​៦ មក​ពី​លី​គ​បាល់ទាត់​កំពូល​ទ្វីបអឺរ៉ុប​ចំនួន​៤ ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា «​ចាញ់​

បរទេស ៖ គិត​មក​ទល់​ពេល​នេះ មាន​ក្រុម​ចំនួន​៦ មក​ពី​លី​គ​បាល់ទាត់​កំពូល​ទ្វីបអឺរ៉ុប​ចំនួន​៤ ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា «​ចាញ់​» នៅ​រដូវ​កាល​នេះ ក្នុង​ចំណោម​លី​គ​កំពូល​ប្រចាំ​ទ្វីបអឺរ៉ុប​រួម​មាន​៖ Premier League (​អង់គ្លេស​), La Liga (​អេ​ស្ប៉ា​ញ​), Bundesliga (​អា​ល្លឺ​ម៉​ង់​), Serie A (​អ៊ី​តា​លី​), Ligue 1 (​បារាំង​) និង Primeira Liga (​ព័រ​ទុ​យ​ហ្គា​ល់​)​។

​Premier League
Liverpool មិន​ទាន់​ស្គាល់​បរាជ័យ​នៅឡើយ​ទេ គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៨​នៃ​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ​។ ដោយនៅ​ក្នុង​នោះ ឈ្នះ​៥ ស្មើ​៣ មាន​១៨​ពិន្ទុ ឈរ​នៅ​លេខ​២ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Chelsea ដែល​មាន​១៩​ពិន្ទុ​។

​Bundesliga
បើ​ទោះជា​ឈរ​នៅ​លេខ​៤​ក្នុង​តារាង​ក៏​ពិតមែន ប៉ុន្តែ Freiburg ជា​ក្រុម​តែ​មួយ​គត់​មិន​ទាន់​ស្គាល់​ចាញ់​នៅឡើយ គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៨ ដោយ​ឈ្នះ​៤ ស្មើ​៤ មាន​១៦​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Bayern Munich មាន​១៩​ពិន្ទុ​, Borussia Dortmund មាន​១៨​ពិន្ទុ និង Bayer Leverkusen ដែល​មាន​១៦​ពិន្ទុ​ដូច​គ្នា (​ឈ្នះ​គ្រាប់​ចំណេញ​)​។

Serie A
គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៨​នៃ​លី​គ​កំពូល​អ៊ី​តា​លី Napoli និង AC Milan ជា​ក្រុម​មិន​ទាន់​ស្គាល់​ចាញ់​នៅឡើយ​។ ដោយ Napoli ធ្វើ​បាន​យ៉ាង​ល្អ​បំផុត ៨​ប្រកួត​ឈ្នះ​ទាំងអស់​កំពុង​ឈរ​នៅ​កំពូល​តារាង​មាន​២៤​ពិន្ទុ ខណៈ AC Milan ឈ្នះ​៧ ស្មើ​១ មាន​២២​ពិន្ទុ​ឈរ​នៅ​លេខ​២​។

​Primeira Liga
Porto និង Sporting CP ជា​ក្រុម​មិន​ទាន់​ស្គាល់​ចាញ់​គិត​ត្រឹម​ស​ប្តា​ហ៍​៨ ដោយ Porto ឈ្នះ​៦ ស្មើ​២ មាន​២០​ពិន្ទុ ឈរ​នៅ​លេខ​២ ស្មើ​ពិន្ទុ​គ្នា​ជាមួយ Sporting CP ឈរ​នៅ​លេខ​៣ ដែល​ឈ្នះ​៦ ស្មើ​២​ដូច​គ្នា ខណៈ Benfica ឈរ​នៅ​កំពូល​តារាង​មាន​២១​ពិន្ទុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ