ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលទប់ទល់ជាមួយលុយប្រទេសសំខាន់ៗយ៉ាងណា !

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៩ ខែតុលា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ នេះបានឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧២ រៀល ខណៈ ១ អឺរ៉ូ ទិញចូល ៤៧២៩ រៀល លក់ចេញ ៤៧៧៦ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០១៩ រៀល លក់ចេញ ៣០៤៩ រៀល ។

Picture

ទន្ទឹមនេះ ហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យន់ចិន គឺ ១ យន់ចិន ទិញចូល ៦៣៣ រៀល លក់ចេញ ៦៤០ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៥៦៣ រៀល លក់ចេញ៣៥៩៩ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៤៣ រៀល លក់ចេញ ៣៤៦ រៀល ។

Picture

ជាមួយគ្នានេះដែរហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ដុល្លារស៊ីងហ្គាពួរ គឺ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០១៨ រៀល លក់ចេញ ៣០៤៨ រៀល នៅពេលដែល ១ បាតថៃ ទិញចូល ១២២ រៀល លក់ចេញ ១២៣ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕

Picture