ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្លូវការ! វៀតណាម នឹង​រៀបចំ​ស៊ី​ហ្គេ​ម​នៅ​ខែ​ឧសភា ២០២២

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ទីបំផុត​ក្ដី​បារម្ភ​របស់​កម្ពុជា ដែល​ថា​វៀតណាម​នឹង​អាច​លុប​ចោល​ស៊ី​ហ្គេ​ម ហើយ​កីឡាករ​កម្ពុជា​ដែល​ប្រឹង​ត្រៀម

​រាជធានីភ្នំពេញ ៖ ទីបំផុត​ក្ដី​បារម្ភ​របស់​កម្ពុជា ដែល​ថា​វៀតណាម​នឹង​អាច​លុប​ចោល​ស៊ី​ហ្គេ​ម ហើយ​កីឡាករ​កម្ពុជា​ដែល​ប្រឹង​ត្រៀមខ្លួន​នឹង​ខកខ្លួន​នោះ ពេល​នេះ​អ្វី​ៗ​គឺ​បាន​ប្រសើរ​ឡើង​ហើយ ដោយសារ​តែ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​វៀត​ណា​ម បាន​ធ្វើ​ការ​អះ អាង​ថា ខ្លួន​សម្រេច​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នា​ពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ​២០២២​។

ការ​អះ​អាង​នេះ​ធ្វើ​ឡើង​ចំ​ពោះ​មុខ​ស​មា​ជិ​ក​ក្រុម​ប្រឹក្សា​កី​ឡា​អា​ស៊ី អាគ្នេយ៍ ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា នេះ ខណៈ​បណ្ដា​ប្រទេស​ទាំងអស់ ថែម​ទាំង​បាន​គាំទ្រ​ឲ្យ​កម្ពុជា ធ្វើ​សហ​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ស​ហ​ព័ន្ធ​កី​ឡា អាស៊ី​អាគ្នេយ៍ ចាប់ពី​ខែធ្នូ ឆ្នាំ​២០២១ តទៅ ដែល​នេះ​គឺជា​មុខ​មាត់ធំ​មួយ​របស់​កម្ពុជា​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសា​ស​ន៍​ថា «​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​វៀត​ណា​ម បាន​អះ​អាង​ថា ស៊ី​ហ្គេ​ម លើក​ទី​៣១ នឹង​ត្រូវ​ធ្វើ​នៅ​ពាក់​កណ្ដាល ខែ​ឧសភា ឆ្នាំ​២០២២​។ ប៉ុន្ដែ​មិន​ទាន់​ប្រាកដ​ថ្ងៃ​នោះ​ទេ គ្រាន់​តែ​ប្ដេជ្ញា នឹង​ធ្វើ​ឲ្យ​បាន​នៅ​ពាក់​កណ្ដាល​ខែឧសភា​។ ចំពោះ​ពេលវេលា​ច្បាស់លាស់ វៀតណាម​នឹង​ផ្ដល់​លិខិតផ្លូវការ​ដល់​បណ្ដា​ប្រទេស​សមាជិក​ក្នុង​ពេល​ឆាប់​ៗ​នេះ​»​។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា អាស៊ី អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ដដែល​បន្ដ​ថា «​ដោយ​សារ​កម្ពុជា នឹង​ត្រូវធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ដែរ គេ​នឹង​ឲ្យ​កម្ពុជា ធ្វើ​ជា​សហ​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ឲ្យ​កម្ពុជា​បាន​បន្ដការងារ​របស់​ខ្លួន ដោយ​ផ្លូវការ​ពេញ​សិទ្ធ និង​ពេញ​លក្ខ​ខ័​ណ្ឌ ក្នុង​ដំណើរ​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ ជា​ប្រវត្តិ​សាស្ដ្រ​របស់​ខ្លួន​នា​ឆ្នាំ​២០២៣»​។

លោក​វ៉ា​ត់​ ចំរើន បន្ថែម​ថា ទាំង​ការ​អះអាង​រៀបចំ​ស៊ី​ហ្គេ​ម នា​ពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ​២០២២ របស់​ភាគី​វៀត​ណា​ម ក៏​ដូច​ជា​ការ ឲ្យ​កម្ពុជា ធ្វើសហ​ប្រ​ធាន​ក្រុម​ប្រឹក្សា​សហ​ព័ន្ធ​កី​ឡា​អាស៊ី អាគ្នេយ៍ សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្ដា​ប្រ​ទេស​អា​ស៊ា​ន គ្រាន់​តែ​ការ ធ្វើ​ស​ហ​ប្រ​ធាន​នេះ ត្រូវ​រង់​ចាំ​ការ​សម្រេច​ផ្លូវ​ការ​របស់​ក្រុម​ប្រឹក្សា សហ​ព័ន្ធ​កី​ឡា​អាស៊ី អាគ្នេយ៍ នា​ខែធ្នូ​ខាង​មុខ ដែល​គេ​នឹង​អនុ​ម័ត​​ផ្ដល់​សិទ្ធិ​ដល់​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ