ជិះម៉ូតូបុកគល់អាកាស្យា ដួលបាក់កស្លាប់ភ្លាមៗ
ខេត្តកំពង់ចាម ៖ ជីវិតអ្នករត់ម៉ូតូឌុបរកប្រាក់ដើម្បីជួយដោះស្រាយជីវភាព ត្រូវបានគេសង្កេតឃើញថាបានពុះពារគ្រប់បែបយ៉ាង ព្រោះការរកលុយមិនមែនបានមកដោយស្រួលៗនោះទេ
ខេត្តកំពង់ចាម ៖ ជីវិតអ្នករត់ម៉ូតូឌុបរកប្រាក់ដើម្បីជួយដោះស្រាយជីវភាព ត្រូវបានគេសង្កេតឃើញថាបានពុះពារគ្រប់បែបយ៉ាង ព្រោះការរកលុយមិនមែនបានមកដោយស្រួលៗនោះទេ
ខេត្តកំពង់ចាម ៖ ជីវិតអ្នករត់ម៉ូតូឌុបរកប្រាក់ដើម្បីជួយដោះស្រាយជីវភាព ត្រូវបានគេសង្កេតឃើញថាបានពុះពារគ្រប់បែបយ៉ាង ព្រោះការរកលុយមិនមែនបានមកដោយស្រួលៗនោះទេ ។ ជាក់ស្តែងបុរសម្នាក់ឈ្មោះ សួន ចាន់ អាយុ៤៧ឆ្នាំ រស់នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលប្រកបរបរអ្នករត់ម៉ូតូឌុបបានជិះម៉ូតូម៉ាក សេ125 ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1AJ-6020 បានបុកគល់ ដើមអាកាស្យាត្រង់ចំណុចភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ នៅវេលាម៉ោង១២ថ្ងៃត្រង់ ២០មីនា ២០១៦ ស្លាប់ភ្លាមៗមួយរំពេច ។
អធិការនគរបាលស្រុកព្រៃឈរ លោកវរសេនីយ៍ទោ កែវ ស៊ាងហ៊ន់ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសអ្នករត់ម៉ូតូឌុបនេះបានជិះម៉ូតូតែម្នាក់ឯង ក្នុងទិសដៅពីលិចមកកើតតាមបណ្តោយផ្លូវជាតិលេខ៧ ស្របពេលដែលជិះមកដល់ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ជុំ សាន្ត ក្នុងភូមិផ្កា យព្រឹក ឃុំមៀន ស្រាប់តែរេចង្កូតទៅបុកគល់ដើមអាកាស្យាពេញទំហឹង បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗ។ អធិការនគរបាលស្រុកព្រៃឈរ បានប្រាប់បន្តឲ្យដឹងទៀតថា ក្រោយពីមានហេតុការណ៏គ្រោះថ្នាក់ចរាចរខាងលើនេះកើតឡើង ប្រជាពលរដ្ឋបានរាយការណ៏មកសមត្ថកិច្ចប៉ុស្ត៏រដ្ឋបាលឃុំមៀន ហើយលោកនាយប៉ុស្ត៏បានរាយការណ៏បន្តមករូបលោក ដោយបានចាត់ឲ្យកម្លាំងជំនាញចរាចរស្រុកចុះទៅកាន់កន្លែងកើតហេតុជាបន្ទាន់ ។
គេបានសង្កេតឃើញថានៅនឹងម៉ូតូមានមួកសុវត្ថិភាពចំនួន២ ត្រូវបានសន្និដ្ឋានថាជាអ្នករត់ម៉ូតូឌុប ភ្លាមៗនោះគេមិនទាន់ស្គាល់អសញ្ញាណនៅឡើយទេ ក្រោយមកទើបស្រាវជ្រាវដឹង ថារស់នៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ។ នៅរសៀលថ្ងៃដដែលសមត្ថកិច្ច បានរង់ចាំប្រគល់សពឲ្យទៅក្រុមសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។ អធិការនគរបាលស្រុកព្រៃឈរ លោកវរសេនីយ៏ទោ កែវ ស៊ាងហ៊ន់ បញ្ជាក់ថានៅពេលដែលជិះម៉ូតូ តាមដងផ្លូវជាតិបុរសខាងលើ មិនបានពាក់មួកសុវត្ថិភាពនោះទេ ដោយមានការធ្វេសប្រហែស ហើយបើកបរក្នុងល្បឿនលឿនផង ក៏បណ្ដាលឲ្យ គ្រោះថ្នាក់នេះកើតឡើងតែម្ដង ៕
ចែករំលែកព័តមាននេះ