ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IOC ៖ World Cup ២​ឆ្នាំ​ម្តង​នឹង​គំរា.មកំហែង​ដល់​វិស័យ​កីឡា និង​សមភាព​យេ​ន​ឌ័​រ

1 ខែ មុន

ស្វី​ស ៖ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ IOC ជឿ​ថា ផែនការ​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ក្នុង​ការ​រៀបចំ​ការ​ប្រកួត​

ស្វី​ស ៖ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ IOC ជឿ​ថា ផែនការ​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup ផ្នែក​បុរស​រៀង​រាល់​២​ឆ្នាំ​ម្តង គឺជា​ការ​គំរា.មកំហែង​ដល់​វិស័យ​កីឡា​ផ្សេង​ទៀត រួម​និង​សមភាព​យេ​ន​ឌ័​រ​។

IOC បាន​លើក​ឡើង​ថា ការ​ប្រកួត World Cup ២​ឆ្នាំ​ម្តង​អាច​បណ្តាល​ឱ្យ​មានការ​ប៉ះពាល់​រវាង​ការ​ប្រកួត​បាល់ទាត់ និង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ហើយ​ក្នុង​នោះ​រួម​មាន​ទាំង​វិញ្ញាសា​បាល់ទាត់​នារី​ផង​ដែរ​។

សេចក្តីថ្លែងការណ៍​របស់ IOC បាន​បញ្ជាក់​ថា ផែនការ​នេះ ថែម​ទាំង​ប៉ះពាល់​ដល់​ព្រឹត្តិការណ៍​ជា​ច្រើន​ផ្សេង​ទៀត នឹង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ភាព​ចម្រុះ និង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ទាំងមូល​។ ហើយ​ការ​បន្ថែម​កម្រិត​សម្រាប់​ព្រឹត្តិការណ៍​បុរស នឹង​បង្កើត​ជា​បញ្ហា​ប្រឈម​សម្រាប់​បាល់ទាត់​នារី​នា​ពេល​អនាគត​។ អ្វី​ដែល​សំខាន់​បំផុត គឺ​វា​ប៉ះពាល់​ខ្លាំង​ដល់​សុខមាលភាព​កីឡាករ ដែល​ឈាន​ដល់​ការ​បង្កើត​ភាព​តានតឹង​លើ​បញ្ហា​សុខភាព​រាង​កាយ និង​ផ្លូវចិត្ត​កីឡាករ​ផ្ទាល់​តែ​ម្តង​។

សូម​រំលឹក​ជូន​ថា សម្រាប់​ផែនការ​កែទម្រង់​ការ​ប្រកួត World Cup ពី​៤​ឆ្នាំ​ម្តង​មក​ធ្វើ​រៀង​រាល់​២​ឆ្នាំ​ម្តង គឺជា​ការ​ផ្តួចផ្តើម​ឡើង​ដោយ​លោក Arsene Wenger អតីត​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ Arsenal ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​បាល់ទាត់​របស់ FIFA និង​ជាទី​ប្រឹក្សា​ជិត​ស្និទ្ធ​របស់​ប្រធាន FIFA លោក Gianni Infantino ផង​ដែរ​។

ទោះ​យ៉ាងណា ផែនការ​នេះ ហាក់​មិន​ទទួល​បានការ​គាំទ្រ​ច្រើន​ឡើយ ដោយ​មានការ​ជំទាស់​ពី​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA និង​ស្ថាប័ន​លី​គ​បាល់ទាត់​នារី​ចំនួន​១០​នៅ​ទ្វីបអឺរ៉ុប​។ ស្រប​ពេល​ក្រុម​អ្នកជំនាញ គ្រូបង្វឹក កីឡាករ ជា​ពិសេស​អ្នកគាំទ្រ​ក៏​សម្តែង​ការ​ប្រឆាំង​ទៅ​នឹង​ផែនការ​ខាងលើ​ផង​ដែរ​៕ (​ដកស្រង់​ចេញពី BBC)

Picture
លោក Thomas Bach ប្រធាន IOC
Picture
Picture
Picture
លោក Gianni Infantino និង​លោក Arsene Wenger
Picture
Picture
Picture