អ្នកផ្សាយសាសនាអាមេរិកជិត២០នាក់ ត្រូវបានចា.ប់ជំរិ.តនៅប្រទេសហៃទី
ហៃទី ៖ អ្នកផ្សព្វផ្សាយសាសនាអាមេរិកចំនួន១៧នាក់ត្រូវបានចា.ប់ជំរិ.ត ដោយក្រុមឧក្រិ.ដ្ឋជននៅក្នុងរដ្ឋធានី Port-au-Prince
ហៃទី ៖ អ្នកផ្សព្វផ្សាយសាសនាអាមេរិកចំនួន១៧នាក់ត្រូវបានចា.ប់ជំរិ.ត ដោយក្រុមឧក្រិ.ដ្ឋជននៅក្នុងរដ្ឋធានី Port-au-Prince
ហៃទី ៖ អ្នកផ្សព្វផ្សាយសាសនាអាមេរិកចំនួន១៧នាក់ត្រូវបានចា.ប់ជំរិ.ត ដោយក្រុមឧក្រិ.ដ្ឋជននៅក្នុងរដ្ឋធានី Port-au-Prince ប្រទេសហៃទី។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីអាមេរិក។
អ្នកផ្សាយសាសនាមួយក្រុមមានស្រី ៧នាក់ ប្រុស ៥នាក់ និងកុមារ៥នាក់ ត្រូវបានពង្រាត់កាលពីថ្ងៃសៅរ៍ ទី១៦ តុលា កន្លងទៅនេះ នៅពេលពួកត្រឡប់ពីមណ្ឌលកុមារកំព្រាមួយកន្លែង។
មន្ត្រីអាមេរិកនិយាយនៅថ្ងៃនេះថា ក្រុមឧក្រិ.ដ្ឋជន 400 Mawozo ជាអ្នកនៅពីក្រោយការចា.ប់ជំរិ.តនោះ។
ហៃទី ជាប្រទេសមួយមានអត្រាចា.ប់ជំរិ.តខ្ពស់បំផុតក្នុងពិភពលោក។ ឆ្នាំនេះមានលក្ខណៈអាក្រក់ជាងគេ ដោយមានការចា.ប់ជំរិ.តជាង៦០០ករណី ក្នុងរយៈពេល៣ត្រីមាសឆ្នាំ២០២១ ធៀបនឹង២៣១ករណីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកផ្សព្វផ្សាយសាសនាដែលត្រូវគេចា.ប់ជំរិ.តទាំងនោះ ក្នុងនោះមានជនជាតិកាណាដាម្នាក់ផងដែរ ត្រូវបានចាប់ពង្រាត់ភ្លាមៗក្រោយពេលពួកគេបានចាក់ចេញពីក្រុង Croix-des-Bouquets ដែលជាតំបន់គ្រប់គ្រងដោយក្រុម 400 Mawozo។
សូមបញ្ជាក់ថា ជាធម្មតា ការចា.ប់ជំរិ.តរបស់ក្រុម 400 Mawozo គឺធ្វើឡើងដើម្បីទារប្រាក់លោះ។ កាលពីខែមេសា ក្រុមនេះបានទារប្រាក់លោះចំនួន ១លានដុល្លារ ជាថ្នូរនឹងការដោះលែងបុព្វជិតកាតូលិក។
រហូតមកដល់ពេលនេះ គេមិនទាន់បានដឹងច្បាស់ទេថា តើក្រុមនេះបានធ្វើការទាមទារប្រាក់លោះឬនៅ។ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ