ខេត្តត្បូងឃ្មុំ ៖ តា-យាយ២នាក់បានស្លាប់ ដោយសារតែរថយន្តបុកពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៨ មីនា ២០១៦ ស្ថិតលើផ្លូវជាតិលេខ៧ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៥៤ ក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ។
ប្រភពឱ្យដឹងថា បុរសរងគ្រោះដែលស្លាប់ទាំង២នាក់ ម្នាក់ឈ្មោះអ៊ូ កោ អាយុ៧៧ឆ្នាំ មានទីលំនៅភូមិអញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ (ស្លាប់នៅមន្ទីរពេទ្យ) និងម្នាក់ទៀតឈ្មោះហុក ជា ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំក្នុងភូមិ-ឃុំជាមួយគ្នា ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើករថយន្តគេចខ្លួនបាត់ ។
នៅមុនពេលកើតហេតុ ភាគីម៉ូតូជិះឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច តាមបណ្តោយផ្លូវជាតិលេខ៧ ស្របពេលមកដល់មុខភូមិដំណាក់ចារ ស្រាប់តែមានរថយន្តម៉ាកសាំងយ៉ុង ពណ៌.ស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ2A-9813 បើកដោយបុរសមិនស្គាល់អត្តសញ្ញាណបានប្រើប្រាស់ល្បឿនលឿន មកបុកចំពីខាងក្រោយម៉ូតូ បណ្តាលឱ្យស្លាប់ទាំង២នាក់ជាបន្តបន្ទាប់តែម្តង ។
ចែករំលែកព័តមាននេះ